អភិបាលខណ្ឌព្រែកព្នៅ ចុះសួសុខទុក្ខក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ TYDA ដែលបានមកពិនិត្យជំងឺជូនប្រជាពលរដ្ឋ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ រួមទាំងលោកអភិបាលរង មន្ត្រីសាលាខណ្ឌ រដ្ឋបាលសង្កាត់គោករកា ចុះសួរសុខទុក្ខ ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ TYDA ដែលដែលបានធ្វេីការ មកពិនិត្យ ព្យាបាល ជំងឺទូទៅ និងមាត់ធ្មេញ ជូនដល់ប្រជាពលរដ្ឋទាំងមនុស្សចាស់ជរាចំនួន៥០០នាក់ ក្នុងការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេសដោយឥតគិតថ្លៃ ។
ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ TYDA ដែលបានធ្វេីការ មកពិនិត្យ ព្យាបាល ជំងឺទូទៅ និងមាត់ធ្មេញ ជូនដល់ប្រជពលរដ្ឋទាំងមនុស្សចាស់ជរា ស្ថិតក្នុងបរិវេនសាលាសង្កាត់គោករកា ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៕ ដោយ ៖ ជីម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕