ប្រមុខការទូតកម្ពុជា៖ គិតចាប់ពីឆ្នាំ១៩៩២ ADB បានផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ជាង៤.៣ពាន់លានដុល្លារ

ភ្នំពេញ៖ “គិតចាប់ពីឆ្នាំ១៩៩២ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ជាង៤០០ នៅកម្ពុជា ដែលមានតម្លៃយ៉ាងហោចណាស់ ៤.៣ ពាន់លានដុល្លារ”។ នេះជាការបញ្ជាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Jyotsana Varma នាយកស្ថានតំណាងថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB Country Director) ប្រចាំកម្ពុជា នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអបអរសាទរ លោកស្រី យ៉ុតសានា វ៉ាម៉ា ដែលជានាយកស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីថ្មី ប្រចាំប្រទេសកម្ពុជា និងបានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និងបានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ads banner