ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ ៧៨
ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈ កម្មការទី៧ នៃរដ្ឋសភា និងជាប្រធាន ស.ស.យ.ក. សហភាពសហព័ន្ធយុវជនកម្ពុជា (សស.យ.ក.) បានអញ្ជើញ ជា គណៈអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ (ស.ស.យ.ក. គ៧៨) ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សរុបចំនួន ៧៨៦រូប ក្នុង នោះមានស្រីចំនួន ២៧៨រូប នៅសាលមហោស្របចេនឡា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ ។
បន្ទាប់ពីទទួលបាននូវសេចក្តីសម្រេចពី ឯកឧត្តម ហ៊ុន ម៉ានី រួចមក ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ ប្រធានក្រុម
ការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ បានធ្វើការប្ដេជ្ញាចិត្ត៖ ១.គោរព និងអនុវត្តតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង
ព្រមទាំងការចង្អុលបង្ហាញរបស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប្រធានគណៈកម្មាធិការ គ៧៨ និង ឯកឧត្តមប្រធាន ស.សយ.ក. ក្នុងបុព្វហេតុលើកស្ទួយ និងចលនាចូលរួមយុវជន ២ប្តេជ្ញាគាំទ្រ និងអនុវត្តតាមស្មារតីមហា សន្និបាតលើកទី៤ របស់ ស.សយ.កនិងផែនការយុទ្ធសាស្ត្រឆ្នាំ ២០១៨-២០២៣ យុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ” ៣.ប្តេជ្ញាបន្តវប្បធម៌រក្សាសាមគ្គីភាពផ្ទៃក្នុងរឹងមាំ បង្កើនកិច្ចសហការ និងសហប្រតិបត្តិការជាមួយក្រុម ការងារ សហភាពសហព័ន្ធផ្សេងៗទៀត និង ៤.ប្តេជ្ញាចូលរួមជាចលករមួយថ្មីទៀត ក្នុងកិច្ចអភិវឌ្ឍសង្គមជាតិ។
ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ សស.យក. គ ៧៨ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធាន ស ស យ ក ក៏បានមានប្រសាសន៍ស្វាគមន៍ ចំពោះសមាជិកថ្មី ស.ស.យ.ក. គ៧៨ ចំនួន ៧៨៦ រូប ។
ឯកឧត្តម បានលើកឡើងពី ការគាំទ្រការបង្កើតឱ្យមាន ក្រុមការងារ ស.ស.យ.ក. គ.៧៨ របស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ប្រធានគណៈកម្មាធិការ គ៧៨ ដែលឆ្លុះបញ្ចាំងពី ឆន្ទៈរួបរួមគ្នា ដើម្បីសង្គមជាតិ ទាំង ស.ស.យក. តាមវិស័យ និង ស.ស.យ.ក. តាមរាជធានីខេត្តផងដែរ។ មិនត ប៉ុណ្ណោះ ក្នុងក្របខណ្ឌ ស.សយ.ក. ឯកឧត្តម បានថ្លែងអំណរគុណ ដល់ក្រុមការងារ ស.ស.យក. គ៧៨ ដែល បានស្ម័គ្រចិត្តចូលរួមជាមួយ ស ស យ ក. ដែលជំរុញឱ្យមានការលូតលាស់ទៅមុខជាបន្តបន្ទាប់ ក្នុងបុព្វហេតុលើក ស្ទួយឧត្តមភាពជាតិ និងជាពិសេសជំរុញចលនាចូលរួមរបស់យុវជន។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ក៏លើកឡើង ពីប្រវត្តិនៃការកកើត សសយករលឹកគុណតម្លៃនៃស្មារតី ២ធ្នូ និងបានទទួលយកនូវសំណូមពរ ក្នុងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងក្របខណ្ឌជម្រុញលើចលនាដឹកនាំគ្រប់គ្រងរបស់ក្រុមការងារ ស.សយ.ក. គ៧៨ ផងដែរ។
ឯកឧត្តម ក៏បានធ្វើការវាយតម្លៃ និងកោតសរសើរចំពោះសមិទ្ធផលរបស់ គណៈកម្មាធិការ គ៧៨ មាន ទិសដៅផែនការសកម្មភាពច្បាស់លាស់ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ប្រធានគណៈកម្មាធិការ គ៧៨ ជាទីមោទនភាពផងដែរ ៕ ដោយ / គ្រី សម្បត្តិ