ក្នុងខែកញ្ញានេះរកឃើញសំបុកកូនសត្វក្រៀលចំនួន ២សំបុកនៅដែនជម្រកសត្វព្រៃលំផាត់

ភ្នំពេញ៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានឱ្យដឹងថា៖ជាលទ្ធផលនៅក្នុងខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងារបានរកឃើញសំបុកពងកូនរបស់សត្វក្រៀលចំនួន ២សំបុក សំបុកទី១ដែលបានរកឃើញមានកូនចំនួន ២ក្បាលដែលមានអាយុ៤ថ្ងៃ និងសំបុកទី២មានកូនចំនួន ២ក្បាលមានអាយុប្រមាណ ៣០ថ្ងៃ ។

បើតាមការឱ្យដឹងប្រភពខាងលើនេះបានបញ្ជាក់ថា កាលពីដើមខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ ក្រុមការងាររបស់អង្គការមួយនេះ ក៏បានរកឃើញសំបុកពងកូនរបស់សត្វក្រៀលចំនួន ១សំបុកផងដែរ ប៉ុន្តែគួរអោយសោកស្តាយសំបុកដែលបានរកឃើញនោះត្រូវបានបំផ្លាញ ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងផងដែរថា “សំរាប់រដូវពងកូនឆ្នាំ២០២២ យើងបានរកឃើញសំបុកពងកូនរបស់សត្វក្រៀលចំនួន៣សំបុកហើយគិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ដែលនេះបង្ហាញថាដែនជម្រកសត្វព្រៃលំផាត់គឺដើរតួយ៉ាងសំខាន់សម្រាប់គាំទ្រដល់ការរស់នៅនិងការបន្តពូជរបស់ប្រភេទសត្វកម្រជិតផុតពូជនេះ។សូមចូលរួមការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ទាំងអស់គ្នា”។

សូមបញ្ជាក់ថាសត្វក្រៀលជាបក្សីដែលកំពុងរងគ្រោះជាទៅផុតពូជបំផុតបាននិងកំពុងមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ រដូវវស្សាជារដូវបន្តពូជរបស់សត្វក្រៀល ក្រុមការងារជីវចម្រុះអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានចុះអង្កេតតាមដានស្វែងរកសំបុកពងកូនរបស់ពួកគេនៅក្នុងដែនជម្រកសត្វព្រៃលំផាត់តាមវិធីសាស្រ្តនិងកាលវិភាគដែលបានចែងក្នុងពិធីសារអង្កេតតាមដាន ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner