ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦​ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ នៅថ្ងៃនេះសូមព្យាយាមការពារខ្លួនពីការរំខាន និងទំនាក់ទំនងដែលមិនចាំបាច់។ វានឹងជាការល្អប្រសើរ ប្រសិនបើអ្នកមិនចូលរួមក្នុងបញ្ហារបស់អ្នកដទៃ និងបញ្ជៀសបញ្ហាផ្ទាល់ខ្លួន ដូច្នេះសូម្បីការងារខ្លះក៏ត្រូវថ្លឹងថ្លែងពេលវេលាប្រតិបត្តិការដែរ។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមបង្កើនការទំនាក់ទំនងជាមួយមនុស្សនៅក្នុងក្រុម ពិសេសជាមួយនឹងថា្នក់លើតែម្តង។ លើសពីនេះមិនត្រូវរំខានចិត្តជាមួយបញ្ហាដែលអាចនឹង កើតឡើងពេកនោះទេ ពីព្រោះស្ថានភាពនេះនឹងប្រែប្រួលយ៉ាងឆាប់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារនានាដែលអ្នកកំពុងតែប្រតិបត្តិ គឺមានដំណើរល្អជាប្រក្រតី ប៉ុន្តែសម្រាប់ការងារ ឬការបណ្តាក់ទុនថ្មីនឹងបានទទួលលទ្ធផលជាវិជ្ជមានធំដុំនោះទេ ហើយម្យ៉ាងទៀតចំពោះសកម្មភាពដែលទាក់ទងអចលនទ្រព្យ គួរតែបដិសេធទើបល្អប្រសើរ។ ក្រៅពីនេះអ្វីដែលអ្នកត្រូវចងចាំ គឺរក្សាអាកប្បកិរិយាវិជ្ជមានមិនឲ្យបាត់បង់ឲ្យសោះ។ ក្នុងនោះសូមកុំខ្វល់នឹងការលំបាកដែលបានជួបប្រទះខ្លាំងពេក អ្វីៗ នឹងរសាយទៅវិញដោយងាយ។ ក្នុងនោះដែរ ទំនាក់ទំនងផ្ទាល់ខ្លួនមានភាពល្អូកល្អឺនប្រសើរ ណាស់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពរបស់អ្នកណែនាំឲ្យមានការវាយតម្លៃនានាជាមួយនឹងភាពឆ្លាតវៃ ហើយជៀសវាងកិច្ចការងារ ឬគម្រោងណាដែលទាក់ទងនឹងសំណួរចម្លើយក្នុងថ្ងៃនេះ។ ជាទូទៅអ្នកអាចនឹងអនុវត្តផែនការទាំងអស់ដោយជោគជ័យ ប្រសិនបើអ្នករៀនពីរបៀបគ្រប់គ្រងធនធានឲ្យបានត្រឹមត្រូវ។ សូមព្យាយាមកែលម្អរូបរាងខាក្រៅរបស់ខ្លួន ដើម្បីបង្កើនទំនាក់ទំនាក់ជាមួយមនុស្សក្នុងក្រុមការងារ។ ក្នុងនោះរាល់ពត៌ មានសូមមានការវិនិច្ឆ័យ ព្រោះក្រែងចាញ់បញ្ឆោតគេ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ រាសីថ្ងៃនេះនឹងផ្តល់ឲ្យលោកអ្នកនូវភាពរីករាយ ព្រមទាំងការសម្រេចបាននូវរាល់ការងារដែលដាក់ចេញ ឬលទ្ធផលដែលកំពុងរងចាំអស់ពេលជាយូរ។ ប៉ុន្តែហោរាណែនាំឲ្យអ្នកគិតគូរពីគម្រោងវែងឆ្ងាយទៅអនាគត។ សូមកុំមានការភ័យខ្លាចក្នុងការធ្វើផែនការជាក់លាក់មួយសម្រាប់អាជីពរបស់អ្នក។ អ្នកអាចនឹងជំនះរាល់ការលំបាកប្រសិនបើអ្នកពឹងពាក់លើសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឯង។ ផ្ទុយពីដំណើរ ការល្អប្រសើរ សូមលោកអ្នករក្សាភាពស្មោះត្រង់ជានិច្ច។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីជួញដូរកំពុងដំណើរការទៅជាប្រក្រតី ក៏ប៉ុន្តែវាមិនមែនជាពេលវេលាល្អបំផុតសម្រាប់អ្នកក្នុងការផ្លាស់ប្តូរការងារ ​ឬការបណ្តាក់ទុនដែលត្រូវចំណាយលុយកាក់ច្រើននោះទេ។ ក្រៅពីនេះ លោកអ្នកត្រូវព្យាយាមជានិច្ច មិនត្រូវបន្ថយល្បឿនការងារណាមួយឡើយ។ ចំពោះជម្លោះ ការពិភាក្សាតានតឹង ឬការបញ្ចេញមតិរិះគន់គ្មានប្រយោជន៍នោះទេ។ ក្រៅពីនេះ ប្រសិនជាអាចសូមកុំពាក់ព័ន្ធនឹង បញ្ហាអ្នកដទៃ បើទោះបីជាករណីល្អប្រសើរយ៉ាងណាក្តី ពីព្រោះកំហុសអាចនឹងនាំជាផល លំបាកដែលពិបាកកែលម្អ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចនឹងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីដោះស្រាយរាល់​បញ្ហាដែលបានកើតឡើង ជាពិសេសភាពយល់ច្រលំពីមិត្តរួមការងារ និងអ្នកគ្រប់គ្រង។ ដោយឡែក សូមទុកការងារខ្លះដើម្បីបំពេញនៅថ្ងៃក្រោយ ពីព្រោះអ្នកអាចនឹងពិបាកក្នុងការសម្រេចការងារច្រើនក្នុងពេលតែមួយ។ អ្នកគួរផ្តោតលើការងារទាំងឡាយណាដែលមានគំនិតច្នែប្រឌិត។ ក្រៅពីនេះ សូមលោកអ្នកកុំប្រថុយប្រថាន ប្រសិនបើអ្នកមិនស្គាល់ករណីនោះច្បាស់ ពីព្រោះអស្ថេរភាពមិនទាន់ដោះស្រាយទាំងស្រុង នោះទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  កិច្ចការងារទាំងឡាយរបស់អ្នកទទួលបានភាពវិជ្ជមានទាំងអស់ ដូច្នេះមិនគួរមានការព្រួយបារម្ភនោះទេ។ លោកអ្នកអាចនឹងទទួលបានការផ្លាស់ប្តូរខ្លះក្នុងរបៀបប្រតិបត្តិការការងារ និងរបររកស៊ី ប៉ុន្តែវាជារឿងធម្មតានោះទេ។ ថ្ងៃនេះប្រហែលអ្នកអាចមានការធ្វើដំណើរទាក់ទងនឹងអាជីវកម្មដែលមិនរំពឹងទុក ឬការផ្លាស់ប្តូរទីតាំងថ្មី។ ក្រៅពីនេះរាសីថ្ងៃនេះនឹងផ្តល់ដល់លោកអ្នកនូវគំនិតមុតស្រួច និងភាពច្នៃប្រឌិត    ខ្ពស់។ ផ្ទុយទៅវិញ សូមកុំជឿអ្នកដទៃលឿនពេក ក្រែងមានការខកចិត្ត។ 

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងអាជីវកម្មរបស់អ្នកហាក់មិនទាន់អាចសម្រេចផលបានល្អប្រសើរតាមការរំពឹងទុក និងទុនដែលដាក់ចេញនោះទេ។ ប្រហែលជាអ្នកគួរតែចំណាយពេលវិភាគស្ថានភាពឲ្យបានច្រើន ហើយត្រូវមានការប្រុងប្រយ័ត្ននៅពេលធ្វើការងារជាមួយមិត្តរួមការងារ ឬថា្នក់លើ។ ថ្ងៃនេះក្រោមឥទ្ធិពលនៃអារម្មណ៍ គឺអ្នកអាចធ្វើឲ្យមានកំហុសដែលពិបាកដោះស្រាយបាន ដូច្នេះព្យាយាមធ្វើកិច្ចការទាំងឡាយ ឬសម្រេចចិត្តយោងទៅលើពត៌មានជាក់លាក់តែប៉ុណ្ណោះ។ ក្រៅពីនេះ សូមមានការអធ្យាស្រ័យ ដើម្បី បញ្ចៀសផលរំខានធំដល់ការងារ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារនានាមានដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានជុំវិញ។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាពបណ្តាក់ទុន ឬដាក់ចេញការងារថ្មី នោះឳកាសនៃភាពជោគជ័យយូរអង្វែងមានកំរិតខ្ពស់។ ប៉ុន្តែមិនត្រូវប្រញាប់ប្រញាលទទួលការផ្តល់ជូននានា ពីដៃគូជំនួញរបស់អ្នកឡើង ពីព្រោះពុំមានស្ថេរភាពនោះទេ។​ អ្នកគួរសម្រេចចិត្ត ដោយខ្លួនឯង និងពឹងលើបទពិសោធន៍។ ហាមដាច់ខាតកុំពាក់ព័ន្ធនឹងគំនិតរិះគន់ ឬបញ្ចេញគំនិតដែលមិនចាំបាច់នោះទេ ការស្តាប់ច្រើន គង់នឹងប្រសើរជាងការនិយាយនៅពេលនេះ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរនានា ព្រមទាំងកិច្ចការដែលអ្នកកំពុងធ្វើសកម្មភាពនឹងហុចផលជាទីគាប់ចិត្ត។ លោកអ្នកក៏អាចទទួលបានដំណឹងរីករាយក្នុងពេលល្ងាចផងដែរ។ សូមរក្សាចិត្តគំនិត និងរស់នៅដោយភាពស្ងប់ស្ងៀម ហើយត្រូវចំណាយពេលវេលាឲ្យបានត្រឹមត្រូវ។ ថ្ងៃនេះលោកអ្នកប្រហែលជាមានការលំបាកក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សក្នុងរង្វង់ការងារខ្លះៗ ប៉ុន្តែមិនគួរព្រួយបារម្ភអ្វីទេ អ្នកគួរផ្តោតទៅលើកាតព្វកិច្ចរបស់ខ្លួន និងធ្វើវាឲ្យបានល្អនោះគឺគ្រប់គ្រាន់ហើយសម្រាប់ថ្ងៃនេះ។ ក្នុងនោះដែរ កុំរក្សាគម្រោងនៅក្នុងដៃជានិច្ចទើបជាការគាប់ប្រសើរ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានភាពភ្លឺស្វាងខាងគំនិតស្មារតី ដូច្នេះលោកអ្នកអាចធ្វើឲ្យការងារសម្រេចផលបានយ៉ាងល្អប្រសើរខ្លាំងណាស់។ ប៉ុន្តែក៏ត្រូវធ្វើអ្វីៗស្របទៅតាមគោលការណ៍ និងគម្រោងដែលបានរៀបចំទុកជានិច្ច។ សូមលោកអ្នកប្រយ័ត្នចំពោះការសម្រេចចិត្ត កុំធ្វើអ្វីលឿនឲ្យសោះ ហើយប្រសិនជាអ្នកពិបាកក្នុងការសម្រេចចិត្តត្រូវរកពឹងពាក់ និងការពិភាក្សាជាមួយមនុស្សដែលទុកចិត្ត។ លោកអ្នកអាចជួបចំណុចអវិជ្ជមានខ្លះ ប៉ុន្តែស្ថានភាពនេះនឹងទៅជាធូរស្រាលទៅវិញដោយងាយ។ លើសពី នេះប្រសិនបើអ្នកនឹងចាកចេញពីស្ថានភាពចាស់ក៏នឹងទទួលបានលាភសំណាងច្រើនផង ដែរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ថ្ងៃនេះរាល់ការងារ និងមុខរបរអាជីវកម្មរបស់អ្នកទទួលបានការគាំទ្រ និងផលចំណេញជាច្រើន។ រាល់បញ្ហានានាក៏អាចនឹងដោះស្រាយបានដោយសន្តិវិធីផងដែរ។ ក្រៅពីនេះលោកអ្នកលោកអ្នកនឹងទទួលបានយកចិត្តទុកដាក់ និងជួយរំលែកការងារពីមិត្តភក្តិក្នុងរង្វង់ការងារ។ អ្វីដែលអ្នកប្រុងប្រយ័ត្នបំផុត គឺអារម្មណ៍ឆេវឆាវដូចជាភ្លើងចំបើង វាអាចនឹងធ្វើឲ្យកាត់លាភធំ ឬអាចបង្ករទៅជារឿងអាស្រូវរយៈពេលយូរទៀតផង។ ក្នុងនោះដែរ សូមព្យាយាមចូលទៅអោយកៀកនឹងបញ្ហាប្រសិនបើអ្នកចង់ យល់ដឹងពីករណីនោះ ប៉ុន្តែសូមកុំធ្វើអោយមានការភ្ញាក់ផ្អើលណាមួយឡើយ។

ចំណាំៈ

ឆ្នាំទាំង៥ ថោះ ម្សាញ់ មមី ច កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះល្អប្រសើរនឹងការផ្តើមការ ងារ និងអាជីវកម្មថ្មី។ ផលលាភ និងយសសក្តិកើនឡើងយ៉ាងបរិបូណ៍ផង។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner