កម្ពស់ទឹកទន្លេមេគង្គហក់ឡើង (Video Inside)

កម្ពស់ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងពេលរយៈពេលពី៣ទៅ៥ថ្ងៃ ខាងមុខនេះ។ ការហក់ ឡើងនៃកម្ពស់ទឹកទន្លេមេគង្គនេះ គឺដោយសារឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ «NORU» ដែលបានបោកបក់មកលើអាងទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែល ធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធន ធានទឹក និងឧតុ និយម កម្ពស់ទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលពី៣ទៅ៥ ថ្ងៃខាងមុខ ជាពិសេស នៅភាគខាងលើនៃប្រទេសកម្ពុជា មានដូចជា៖ នៅខេត្តស្ទឹងត្រែង កម្ពស់ទឹក និងអាច ហក់ ឡើងដល់១០ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់២១ម៉ែត្រ និង ខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១៨ម៉ែត្រ ៣០សង្ទីម៉ែត្រ ។ រីឯនៅស្ថានីយ ជលសាស្ត្រភ្នំពេញ ចតុមុខ ទឹកអាចឡើងដល់ កម្ពស់ ៩ម៉ែត្រ ៤០សង្ទីម៉ែត្រ។

សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ចំពោះកម្ពស់ទឹកទន្លេដែលហក់ឡើងនៅពេលនេះ គឺមិនទាន់ដល់ កម្រិតឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ ប៉ុន្ដែទឹកអាចនឹងហូរចូលលិចតំបន់ ទំនាបមួយចំនួនអមតាមដងទន្លេ និងបន្ត ហូរចូលតាមបណ្ដាស្រែកបន្ថែមទៀត ។

ដោយឡែក នៅតំបន់ភាគឦសាន នោះវិញ កម្ពស់ទឹកទន្លេសេកុងកំពុងហក់ឡើង ដែលអាច ប្រឈម នឹងទឹកជំនន់ ។

ads banner