បារាំង ប្រកាសផ្តល់ជំនួយយោធាក្នុងតម្លៃ ១០០លានអឺរ៉ូដល់ អ៊ុយក្រែន
បារាំង៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន ប្រកាស ជាសាធារណៈ នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ ២០២២ថា បារាំងកំពុងរៀបចំបន្ថែមជំនួយសព្វាវុធយោធា ក្នុងទំហំទឹកប្រាក់ ១០០លានអឺរ៉ូដល់អ៊ុយក្រែន ដើម្បីតទល់នឹងការឈ្លានពី ប្រទេស រុស្ស៊ី។ បារាំងទើបត្រូវបានរងការរិះគន់ផ្ទួនៗលើការផ្តល់ជំនួយយោធាក្នុងកម្រិតទាបទៅឱ្យអ៊ុយក្រែន ធៀបនឹងបណ្តាប្រទេសសម្ព័ន្ធមិត្ត ដទៃ ទៀត។
ក្នុងសន្និសីទកាសែតក្រោយកម្មវិធីប្រជុំសម្ពោធ «សហគមន៍នយោ បាយ អឺរ៉ុប» នៅទីក្រុងប្រាកសាធារណរដ្ឋឆែក ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ថាបារាំងកំពុងបង្កើតមូលនិធិជំនួយយោធាពិសេស សម្រាប់ប្រទេសអ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ១០០លានអឺរ៉ូ ដើម្ បីអនុញ្ញាតឱ្យដំណើរការជំនួយសព្វាវុធយោធា ដែលបារាំងបាន និងកំពុងផ្តល់ឱ្យអ៊ុយក្រែន សំដៅការពារខ្លួនពីការឈ្លានពាន របស់ រុស្ស៊ី។
តាមលោកម៉ាក្រុង ការពិភាក្សាកំពុងធ្វើឡើងជាមួយប្រទេស ដាណឺម៉ាក ដើម្បីបញ្ជូនកាំភ្លើងធំ CAESAR ទៅកាន់អ៊ុយក្រែន ខណៈ អាវុធធុនធ្ងន់ប្រភេទនេះចំនួន ១៨គ្រឿងដែរត្រូវបានផ្តល់ទៅ អ៊ុយក្រែនពីមុនមករួចហើយ។
គួរដឹងថា Caesar ជាកាំភ្លើងធំ បំពាក់លើឡានកាមីញ៉ុង មាន កាណុងរង្វង់ ១៥៥មីលីម៉ែត្រ អាចបាញ់បានដល់ ៤០គីឡូម៉ែត្រ។ ជាប្រភេទកាំភ្លើងស្រួលប្រើ អាចកំណត់ចំណុចស៊ីប ហើយគ្រាប់ កាំភ្លើងនឹងបាញ់ចេញដោយស្វ័យប្រវត្តិទៅចំទិសដៅ។ កាំភ្លើងធំនេះ អាចបាញ់បាន ៦ដងក្នុងមួយនាទី ហើយបើកចេញបានភ្លាម ដើម្បីកុំ ឱ្យសត្រូវសម្គាល់ទីតាំងបាន។
តាមកាសែតបារាំង French Daily Le Figaro លោកម៉ាក្រុង បានអះអាងថា បានត្រៀមខ្លួនរួចហើយ ដើម្បីសហហិរញ្ញប្បទាន បញ្ជាទិញ កាំភ្លើងធំ Caesar ចំនួន៦ ឱ្យអ៊ុយក្រែនបន្ថែមទៀត។
លោក អេម៉ានុយអែល ម៉ាក្រុង បញ្ជាក់ទៀតថា ជំនួយសម្រាប់ អ៊ុយក្រែនលើកនេះ នឹងបើកផ្លូវធ្វើការងារជាមួយមូលដ្ឋាន ការពារ ជាតិបារាំង និងជាការបង្ហាញឆន្ទៈដើរតួនាទីរួមគ្នាក្នុងបណ្តា ប្រទេស អឺរ៉ុប ក្នុងការជួយប្រទេសអ៊ុយក្រែន។
គួរជ្រាបថា នៅមុននេះ បារាំងបានរងការរិះគន់ផ្ទួនៗលើការផ្តល់ ជំនួយ យោធាក្នុងកម្រិតទាបទៅឱ្យអ៊ុយក្រែនធៀបនឹងបណ្តា ប្រទេសសម្ព័ន្ធមិត្តដទៃទៀត។ក្រសួងការពារជាតិបារាំង ឆ្លើយ តបតាមរយៈទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា ការរិះគន់ បែបនោះមិនឆ្លុះបញ្ជាំងពីការពិតនោះទេ ព្រោះបារាំងនឹងផ្តល់ មូលនិធិណាដែលបានសន្យាតែប៉ុណ្ណោះ។
បើតាមចំណាត់ថ្នាក់វិទ្យាស្ថាន Kiel កាលពីខែសីហាកន្លងទៅ ការផ្តល់ ជំនួយយោធាទៅឱ្យប្រទេសអ៊ុយក្រែន បារាំងឈរលំដាប់ លេខ១១ នៅលើពិភពលោក គិតជាទំហំទឹកប្រាក់ចំនួន ២៣៣លាន អឺរ៉ូ ខណៈអាមេរិកបានផ្តល់ក្នុងទំហំ ២៥ពាន់លានអឺរ៉ូ អង់គ្លេស ៤ពាន់លានអឺរ៉ូ និងប៉ូឡូញ១,៨ ពាន់លានអឺរ៉ូ៕ ដោយ៖ បណ្ដូលពេជ្រ