ទេសចរ១៦ម៉ឺននាក់ទៅកម្សាន្តនៅខេត្តព្រះសីហនុកាលពីចុងសប្ដាហ៍ បន្ទាប់ពីផ្លូវល្បឿនលឿនដាក់ឱ្យដំណើរការសាកល្បង

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖ កំណើនភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុនា មួយរយៈចុងក្រោយនេះ មានការកើនឡើងជាគំហុក។ កំណើន នៃភ្ញៀវទេសចរ ត្រូវបានគេកត់សម្គាល់ថា ដោយសារការប្រើប្រាស់ ផ្លូវលឿនលឿន ដែលប្រជាពលរដ្ឋចំណាយពេលធ្វើដំណើរ ពី ភ្នំពេញទៅខេត្តព្រះសីហនុ ក្នុងរយៈពេលតែពីរម៉ោង។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានគូសបញ្ជាក់ ប្រាប់នៅថ្ងៃចន្ទ ទី១០ ខែតុលាឆ្នាំ២០២២នេះថា៖ «ក្នុងរយៈ ពេល ចុងក្រោយនេះ ជាពិសេសនៅពេលដែលយើងចាប់ផ្តើមបើក ដំណើរ ជាបណ្តោះអាសន្ន ហើយដោយមិនយកកម្រៃសម្រាប់ផ្លូវ ល្បឿន លឿន ភ្នំពេញ-ព្រះសីហនុ យើងសង្កេតឃើញមាននិន្នាការ មួយថ្មី តែម្តង គឺប្រជាពលរដ្ឋលោកចង់សាកស្គាល់ផ្លូវល្បឿនលឿន។ ឃើញថាផ្លូវល្បឿនលឿនស្អាត មានសុវត្ថិភាព ហើយមានទេសភាព ល្អ ហើយប្រើរយៈពេលតែពីរម៉ោងដល់តែម្តង។ អញ្ចឹងយើង ឃើញ ថា វាកាន់តែទាក់ទាញ ឲ្យប្រជាពលរដ្ឋមកលេងកម្សាន្តច្រើន»។

តាមរបាយការណ៍របស់អាជ្ញាធរខេត្តព្រះសីហនុមានប្រជាពលរដ្ឋប្រមាណជាង១៦ម៉ឺននាក់បានទៅកម្សាន្តនៅខេត្តព្រះសីហនុ នា អំឡុងពេលចុងសប្តាហ៍កន្លងទៅ ក្នុងនោះ នៅថ្ងៃសៅរ៍ ភ្ញៀវទេសចរ ទៅកម្សាន្តមានចំនួន៥ម៉ឺននាក់ និងនៅថ្ងៃអាទិត្យកើន ឡើងដល់ ១១ម៉ឺននាក់។

បើតាមប្រភពអាជ្ញាធរដដែលកំណើនភ្ញៀវទេសចរនេះ គឺក្រោយពី មានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល០១ខែចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែ តុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ។

អភិបាលរងខេត្តព្រះសីហនុ បានអះអាងដែរថា ជាមួយនឹងការរៀប រយ ហេដ្ឋារចនាសម្ព័ន្ធ តំបន់ឆ្នេរខេត្តព្រះសីហនុ ទើបប្រជាពលរដ្ឋ រីករាយក្នុងការមកកម្សាន្តនៅខេត្តព្រះសីហនុ។ លោក ឡុង ឌីម៉ង់ បញ្ជាក់ថា៖ «រដ្ឋបាលខេត្តព្រះសីហនុ បានខិតខំក្នុងការណែនាំ ដល់អាជ្ញាធរថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានត្រឹមត្រូវ»។

គួរជម្រាបថា ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ខេត្ត ព្រះសីហនុ ដែលមានប្រវែងជាង១៨៧គីឡូម៉ែត គឺជាគម្រោង វិនិយោគរបស់ក្រុមហ៊ុនចិន បានបើកដំណើរការសាកល្បង ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែតុលា ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានអះអាងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នេះ នឹងបម្រើឲ្យកំណើនសេដ្ឋកិច្ចតាមរយៈ ការដឹក ជញ្ជូនទំនិញបានភាពរហ័ស និងចំណាយថវិកាតិច។ ម្យ៉ាងវិញទៀត រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏លើកឡើងអំពីការទាក់ទាញ ភ្ញៀវ ទេសចរឱ្យទៅកម្សាន្តនៅខេត្តមាត់សមុទ្ររបស់កម្ពុជានេះកាន់តែច្រើនឡើងផងដែរ៕ ដោយ៖ សេក ប្រាក់

ads banner