ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មានប្រសាសន៍ថា មន្ត្រីជំនាញនៅពេលចុះអនុវត្តន៍ការងារត្រូវឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត ហើយធ្វើការងារឲ្យទាន់ពេលវាលា និងត្រូវខិតខំប្រឹងប្រែងដោះស្រាយបញ្ហាទំនាស់ដែលកើតមាននៅពេលចុះអនុវត្តន៍ចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើប្លង់កម្មសិទ្ធិស្របច្បាប់។ នេះជាការថ្លែងរបស់ឯកឧត្តមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ក្នុងប្រកាសត្រូវបានតែងតាំងលោក អាង ណារិទ្ធ អនុប្រធាននាយកដ្ឋានសិក្សាគម្រោងប្លង់នៅរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ជំនួសលោក ប្រាក់ ប៉ូលី ប្រធានចាស់ ត្រូវបានផ្ទេភារកិច្ចទៅបម្រើការងារនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីវិញ។ ក្នុងឱកាសនោះដែរ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យទើបតែងតាំងថ្មី បានមានប្រសាសន៍ថា លោកនឹងប្តេជ្ញាចិត្តត្រូវធ្វើការងារបម្រើប្រជាពលរដ្ឋ និងសង្គមឲ្យបានល្អ ហើយទាន់ពេលវេលាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រធានមន្ទីររៀបចំដែនដីថ្មី ក្រោយពេលទទួលភាកិច្ចហើយ ត្រូវយកចិត្តទុកដាក់ធ្វើការជំនាញ បម្រើប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ហើយកោតសសើរចំពោះប្រធានមន្ទីរចាស់ ដែលរយៈពេលកន្លងមកបានបំពេញការងារល្អប្រសើរ។

ជាមួយគ្នានោះដែរ ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តថ្មី ក្រោយពេលទទួលភារកិច្ច ហើយត្រូវខិតខំប្រឹងប្រែងសហការគ្នាល្អជាមួយមន្ត្រីក្រោមឱវាទ និងមន្ទីរស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការងារបម្រើប្រជាពលរដ្ឋនិងសង្គមឲ្យបានល្អ៕ធ.ដ

ដោយ៖ ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner