ចាប់ពីថ្ងៃទី២៥ ខែសីហា រហូតមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋសរុបចំនួន ៨៤៩៤គ្រួសារហើយ ដែលស្ម័គ្រចិត្តចាក់ចេញពីតំបន់អង្គរ
យោងតាមគេហទំព័រហ្វេសប៊ុក ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហោះ សកម្មភាពចាប់ ឆ្នោត ជូន ប្រជាពលរដ្ឋ ស្ម័គ្រចិត្ត ប្តូរទីលំនៅពីភូមិរហាល សង្កាត់នគរធំ, ភូមិគោកតាចាន់ ភូមិខ្វៀន ភូមិវាល ភូមិត្រពាំងសេស ភូមិទក្សិណត្បូង សង្កាត់គោកចក, ភូមិទ្រាំង ភូមិអញ្ជោញ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលមានចម្ងាយ ៥៥៨ ម៉ែត្រពីប្រាសាទអង្គរវត្ត ទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែងស្ថិតនៅ ភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ១៩គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត បន្ថែមចំនួន ១៦៨គ្រួសារ នាថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២នេះ ។

គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង នាថ្ងៃទី២៥ ខែសីហា រហូតមកដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២ នេះ មានប្រជាពលរដ្ឋសរុបចំនួន ៨៤៩៤ គ្រួសារហើយ ដែលបានមកចាប់ឆ្នោត ៕ ប្រភព ៖ ហ្វេសប៊ុក ឯកឧត្ដម ជា សុផារ៉ា



