គណ:កម្មការទី៣ នៃរដ្ឋសភា រៀបចំសិក្ខាសាលាស្តីពី ’’តួនាទីសភាក្នុងការងារប្រែប្រួលអាកាសធាតុ’’
ភ្នំពេញ ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ គណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឺក នៃរដ្ឋសភា និងក្រសួងបរិស្ថានក្រោមការជួយឧបត្ថម្ភគាំទ្រពីគម្រោងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងប្រទេសស៊ុយអ៊ែតបានរៀបចំសិក្ខាសាលាស្តីពី ‘’តួនាទីសភាក្នុងការងារប្រែប្រួលអាកាសធាតុ’’ ក្រោមអធិបតីភាពឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការ ។សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការនានា នៃរដ្ឋសភា ព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លោកជំទាវជាវាគ្មិន សំខាន់ៗ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផងដែរ ។
ថ្លែងបើកអង្គសិក្ខាសាលាឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ថា ការងារបរិស្ថាន ជាពិសេស ការងារ ប្រែប្រួលអាកាសធាតុនេះ គឺជាការងាររបស់យើងទាំងអស់គ្នាពោលគឺវាពាក់ព័ន្ធពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ពីវិស័យឯកជនដល់ប្រជាពលរដ្ឋម្នាក់ៗ និងពីថ្នាក់អន្តរជាតិដល់ថ្នាក់ជាតិយើងទាំងមូល។ ដូចនេះចំណេះដឹងមូលដ្ឋានអំពីការប្រែប្រួលអាកាសធាតុគឺមិនអាចខ្វះបានទេ ចំពោះអ្នកពាក់ព័ន្ធទាំងនោះ។ ការងារប្រែប្រួលអាកាសធាតុនេះ គឺតម្រូវ អោយយើង បំពេញគ្នាទៅវិញទៅមក ដើម្បីធានាថារាល់សកម្មភាពយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលគឺទទួលបានការចូលរួមយ៉ាងសកម្មពីសំណាក់អ្នកពាក់ព័ន្ធទាំងនោះ ជាពិសេស គឺសមាជិករដ្ឋសភា និងព្រឹទ្ធសភាព្រមទាំងមន្រ្តីដែលបម្រើការនៅស្ថាប័នទាំងពីរនេះ។ការប្រែប្រួលអាកាសធាតុជាបញ្ហាចម្បង និងបន្ទាន់មិនថានៅប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេស អភិវឌ្ឍន៍ទេគឺយើងបាន និង កំពុងជួបប្រទះ នឹងគ្រោះហមន្តរាយខ្លាំងជាងមុន និងញឹកញាប់ជាងមុន។ មុខសញ្ញាគ្រោះថ្នាក់ដែលបង្កឡើងដោយ ការប្រែប្រួលអាកាសធាតុនេះគឺកាន់តែខ្លាំងឡើងៗ ជាពិសេស គ្រោះរាំងស្ងួតគ្រោះទឹកជំនន់ខ្យល់កន្ត្រាក់ និងមុខសញ្ញាផ្សេងៗទៀត។ ថ្មីៗនេះ យើង មាន ទឹកជំនន់ នៅកន្លែងដែល មិនធ្លាប់មានពីមុនមកដូចជា នៅ ប្រទេស ប៉ាគីស្ថានដែល មានប្រជាជន ជាង៣លាននាក់ប្រឈមនឹងគ្រោះមហន្តរាយ ហើយបានសម្លាប់មនុស្សយ៉ាងតិច ១៦០០នាក់។ កន្លងមកសមាជិកសភាបានចូលរួមយ៉ាងសកម្មជាមួយសភាអន្តរជាតិ និងអនុម័តលើកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធនឹងការងារអាកាសធាតុនេះ។ ដោយហេតុថាសមាជិកសភា នឹងផ្លាស់ប្តូរ រាល់ ៥ឆ្នាំម្តងតែកិច្ចការ អាកាសធាតុនេះ នឹងនៅតែបន្តទៅមុខរហូតយើងរំពឹងថាចំណេះដឹងពាក់ព័ន្ធ នឹងការងារប្រែប្រួលអាកាសធាតុនេះ គឺត្រូវរូវបានចងក្រងបានពេញលេញសម្រាប់ប្រើប្រាស់ក្នុងស្ថាប័នសភានេះព្រោះយើងមិនដឹងថា សមាជិកសភាថ្មីៗលោកមានចំណេះដឹងពីការប្រែប្រួលអាកាសធាតុនេះក្នុងកម្រិតណាទេ។ ហេតុដូចនេះហើយបានជាយើងរៀបរៀងឯកសារជំនួយស្មារតីសម្រាប់សភាស្តីពី ការប្រែប្រួលអាកាសធាតុនេះឡើង។ ដោយហេតុថា សមាជិកសភានឹងផ្លាស់ប្តូររាល់៥ឆ្នាំម្តងតែកិច្ចការអាកាសធាតុនេះ នឹងនៅតែបន្តទៅមុខរហូតយើងរំពឹងថាចំណេះដឹងពាក់ព័ន្ធ នឹងការងារប្រែប្រួលអាកាសធាតុនេះ គឺត្រូវបានចងក្រងបានពេញលេញសម្រាប់ប្រើប្រាស់ ក្នុងស្ថាប័នសភានេះព្រោះយើងមិនដឹងថាសមាជិកសភាថ្មីៗលោកមានចំណេះដឹងពីការប្រែប្រួលអាកាសធាតុនេះ ក្នុងកម្រិតណាទេ។ ហេតុដូចនេះហើយ បានជាយើង រៀបរៀង ឯកសារជំនួយស្មារតីសម្រាប់សភា ស្តីពីការប្រែប្រួលអាកាសធាតុនេះឡើង។
ឯកឧត្តមបន្ថែមថា ការងារប្រែប្រួលអាកាសធាតុនេះគឺតម្រូវអោយយើងបំពេញគ្នាទៅវិញទៅមក ដើម្បីធានាថារាល់សកម្មភាពយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលគឺទទួលបានការចូលរួមយ៉ាងសកម្មពីសំណាក់អ្នកពាក់ព័ន្ធទាំងនោះជាពិសេសគឺសមាជិករដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងមន្រ្តីដែលបម្រើការនៅស្ថាប័នទាំងពីរនេះ។ការប្រែប្រួលអាកាសធាតុជាបញ្ហាចម្បង និងបន្ទាន់មិនថានៅប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសអភិវឌ្ឍន៍ទេគឺយើងបាន និងកំពុងជួបប្រទះ នឹងគ្រោះហមន្តរាយខ្លាំងជាងមុន និងញឹកញាប់ជាងមុន។ មុខសញ្ញាគ្រោះថ្នាក់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុនេះគឺ កាន់តែខ្លាំងឡើងៗជាពិសេសគ្រោះរាំងស្ងួតគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ និងមុខសញ្ញាផ្សេងៗ ។
ឯកឧត្តមបានលើកឡើងទៀតថា សិក្ខាសាលា ស្តីពី “តួនាទី របស់សភាក្នុងការប្រែប្រួលអាកាសធាតុ” ឯកឧតនតមរំពឹងយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា នឹង ចូលរួ មយ៉ាងសកម្មដើម្បីធានាថាឯកសារជំនួយស្មារតីនេះ មានលក្ខណៈពេញលេញ គ្រប់ជ្រុងជ្រោយ សម្រាប់ ជាជំនួយស្មារតី ដល់សមាជិកសភា និងមន្រ្តីសភាសម្រាប់បំពេញការងារប្រែប្រួលអាកាសធាតុនេះកាន់តែប្រសើរឡើង។ ឯកឧត្តមក៏បានប្រកាសបើកអង្គសិក្ខាសាលាចាប់ពីពេលនេះតទៅ ៕ ប្រភព ៖ រដ្ឋសភា ដោយ ៖ សុខ ណេត