ការនាំកង់លក់របស់កម្ពុជាបានចំណូលជិត៧០០លានដុល្លារក្នុង៩ខែ (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជាបានទទួលចំណូលជិត៧០០លានដុល្លារ ពីការនាំចេញកង់លក់ទៅក្រៅប្រទេសក្នុង រយៈ៩ខែដើមឆ្នាំនេះ។ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ បានបញ្ជាក់នូវការ ទទួលបានចំណូលពីការលក់កង់ផលិតក្នុងប្រទេសកម្ពុជានេះ នៅថ្ងៃសុក្រទី១៤តុលានេះ។
លោកបានថ្លែងកង់ផលិតដោយកម្ពុជាបាននាំចូលទៅសហរដ្ឋអាមេរិក, អង់គ្លេស, សហភាព អឺរ៉ុប, កាណាដា, អាស៊ាន, ជប៉ុន, ចិន, កូរ៉េ។ បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥។ ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ាន ក្នុងការនាំចេញកង់ និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក បន្ទាប់ពី ចិន តៃវ៉ាន់ ហូឡង់ និងអាល្លឺម៉ង់៕