កាន់តែអាក្រក់ក្នុងខែតុលានេះ ក្រុមហ៊ុន Meta ជាក្រុមហ៊ុនមេ របស់ Instagram និង Facebook បាត់បង់អ្នកជំនិតៗដល់ទៅពីររូប

អន្តរជាតិ៖ថ្មីៗនេះ ចាប់តាំងពីដើមឆ្នំា២០២២ មកក្រុមហ៊ុនបច្ចេក វិទ្យាយក្ស Meta ដែលជាក្រុមហ៊ុនមេ របស់ Instagram និង Facebook បានជួបបញ្ហាធំៗ ជាបន្តបន្ទាប់ បញ្ហាទំាងនោះមាន ដូចជា ចំនួនអ្នកប្រើប្រាស់បានធ្លាក់យ៉ាងគំហុក រីឯចំណូលក៏មាន ការធ្លាក់យ៉ាងច្រើនផងដែរ ដែលនំាឲ្យក្រុមហ៊ុនមួយនេះ បានបិទ ការិយាល័យមួយ យ៉ាងសំខាន់ ក្នុងរដ្ឋញូវយ៉ក ដែលជារដ្ឋ លំដាប់ ទីមួយ របសសហរដ្ឋអាមេរិក ហើយបញ្ហាដែលធំជាងគេនោះ គឺដៃស្តំារបស់ក្រុមហ៊ុន Meta ក៏បានធ្វើការចាក ចេញពីក្រុមហ៊ុន នេះផងដែរ ។

ការចាកចេញពីសំណាក់ដៃស្តំាម្នាក់នេះ ក៏ជាហេតុនំាឱ្យចំណូល របស់ក្រុមហ៊ុន Meta ធ្លាក់ចុះផងដែរ ។ តែនៅថ្ងៃនេះ ក៏មានអ្នក ធ្វើជាមួយ Facebook ជាច្រើនឆ្នំាម្នាក់ទៀត ក៏បានប្រកាស នៅក្នុងបណ្តាញសង្គម ថានិងចាកចេញពីក្រុមហ៊ុននេះមួយទៀត ។ ដំណឹងនេះគឺជារឿងដ៏អាក្រក់ ដែលម្ចាស់ក្រុមហ៊ុន Meta Mark Zuckerberg មិនចង់លឺនោះទេ ។

ថាតើអ្នកប្រកាសលាឈប់ម្នាក់ទៀតនោះជានរណា ? បន្ទាប់ពីធ្វើកា រអស់រយៈពេល ជាង ១០ឆ្នាំមកនេះ ពេលនេះទទួលបាន របាយការណ៍ ថា អនុប្រធានផ្នែកឌីហ្សាញផលិតផល និងស្រាវជាវ កំពូល របស់ Meta Platform អ្នកស្រី Margaret Stewart កំពុងប្រកាសចាកចេញពីក្រុមហ៊ុន ។ នេះបើយោងតាមការ ចេញ ផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២២ ។

យោងតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា អ្នកស្រី Margaret Stewart ដែលជាអនុប្រធានផ្នែកឌីហ្សាញផលិតផល និងស្រាវជាវ «Product Design & Responsible Innovation» បានបង្ហោះ នៅលើ Facebook ផ្ទាល់ខ្លួនរបស់នាងថា «នាងនឹងលាឈប់ ពីក្រុមហ៊ុន» ។ បានតាមការបញ្ជាក់ពីប្រភពបានអះអាងថា ក្រុម របស់ Stewart ត្រូវបានរំសាយពី Meta ចាប់តាំងពីដើមឆ្នាំ២០២២ មកម្ល៉េះ ខណៈគេមិនបានគូសបញ្ជាក់ពីមូលហេតុ ទាក់ទិននឹងបញ្ហា នេះនោះឡើយ ។

ទន្ទឹមនឹងការប្រកាសចាកចេញនេះ ក៏មានជាការចោទជាសំណួរ ទៅកាន់នាងផងដែរ ខណៈ Stewart បានលើកឡើងថា «នាងមិនទាន់សម្រេចចិត្តទៅលើជំហានបន្ទាប់របស់នាង ថានឹងអ្វីបន្តនោះទេ» ។

គួរបញ្ជាក់ដែរថា អ្នកនាង Stewart បានចូលធ្វើការជាមួយ Facebook អស់រយៈពេលជិត ១០ហើយ ហើយ ក្នុងអំឡុង ប៉ុន្មានឆ្នាំមកនេះ នាងបានដឹងនាំការឌីហ្សាញ សម្រាប់ផ្នែក ផ្សេងៗជាច្រើនរបស់ក្រុមហ៊ុន។ ប៉ុន្តែរហូតមកទល់ឆ្នាំ២០១៨ នាងបានបង្កើតក្រុមមួយ ដែលគ្រប់គ្រងទៅលើផ្នែក «Product Design & Responsible Innovation» ដែលត្រូវបាន បង្កើតឡើង ដើម្បីដោះស្រាយបញ្ហាផ្សេងៗរបស់ Facebook ប៉ុន្តែក្រុមនេះ ក៏ត្រូវបានរំសាយវិញ នៅដើមឆ្នាំ២០២២ ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner