និស្សិតវគ្គបណ្តុះបណ្តាលការពារជាតិជំនាន់ទី១៦ ចុះសិក្សាស្វែងយល់ និងដកបទពិសោធន៍ការងារដឹកនាំនិងការគ្រប់គ្រងរដ្ឋបាល នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល អភិបាលខេត្តព្រះសីហនុ បានធ្វើបាកឋកថាចែករំលែកបទពិសោធន៍ការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលជូននិស្សិតវគ្គបណ្តុះបណ្តាលការពារជាតិជំនាន់ទី១៦ នៃសាកលវិទ្យាល័យការពារជាតិ។ ពិធីនេះបានធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដោយមានវត្តមានលោកឧត្តមសេនីយ៍ឯក យិន ឆៃលី នាយកមហាវិទ្យាល័យការពារជាតិនិងជាសកលវិទ្យាធិការរង នៃសាកលវិទ្យាល័យការពារជាតិ។

ថ្លែងក្នុងឱកាសធ្វើវាស្ថាន ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា តួនាទីរបស់គណៈបញ្ជាការឯកភាពខេត្ត ដែលមានស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត កងទ័ពជើងទឹក វរៈនគរបាលការពារព្រំដែនទឹកដែលជាសេនាធិការឱ្យគណៈបញ្ជាកាឯកភាពខេត្ត ក្នុងប្រតិបត្តិការរួមគ្នារៀបចំផែនការ ដោះស្រាយតាមស្ថានភាពជាក់ស្តែង។ យើងក៏បានធ្វើការប្រជុំរៀបចំផែនការការការពារប្រតិភូជាតិ អន្តរជាតិ និងរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ហើយថ្មីៗនេះ វរអន្តាគមន៍នគរបាលព្រំដែនទឹកបានជួយសង្គ្រោះជនរងគ្រោះលិចទូកនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ កាលពីខែកញ្ញាកន្លងមក នេះជាក្របខ័ណ្ឌ គណៈឯកភាពខេត្តបានរួមគ្នាធ្វើការដោះស្រាយបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ឯក យិន ឆៃលី មានប្រសាសន៍ថា មហាវិទ្យាល័យការពារជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សាធំជាងគេរបស់ក្រសួងការពារជាតិ កំពុងដំណើរការបណ្តុះបណ្តាលនិស្សិតមានសន្ទស្សលើសលប់ ជំនាញវិទ្យាសាស្ត្រយោធាជាប្រភពបន្តវេនជំនាន់ទី២ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

មហាវិទ្យាល័យការពារជាតិជមានគោលដៅសំខាន់ពីរ៖
១.ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរៈភូមិន្ទ ក្នុងវិស័យការពារជាតិកសាងជាប្រភពបន្តវេន
២.ជាមជ្ឈមណ្ឌលតម្រង់ទិសលើគោលជំហរទស្សននយោបាយការពារជាតិ ស្របតាមប្រសាសន៍សម្តេចតេជោ កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន កងទ័ពម្នាក់មានសមត្ថភាពដឹកនាំកិច្ចការពារជាតិ រក្សាសន្តិសុខ សន្តិភាពប្រឆាំងដាច់ខាតចលនាឧទ្ទាម បដិវត្តពណ៌មានចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្តម្ភថវិកាជូននិស្សិតបណ្តុះបណ្តាលការពារជាតិជំនាន់ទី១៦ នៃសាកលវិទ្យាល័យការពារជាតិចំនួន ១១៤នាក់ ក្នុងម្នាក់ថវិកា ១០ម៉ឺនរៀល៕ សាវ៉ុន

ads banner