ក្រសួងបរិស្ថាន និង វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ពង្រឹង និងជំរុញបន្ថែមកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរថែមទៀត

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកបណ្ឌិត Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ដើម្បីពង្រឹង និងជំរុញបន្ថែមកិច្ចសហប្រតិបត្តិការឱ្យឈានដល់កម្រិតមួយទៀត នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលវិទ្យាស្ថាន អភិវឌ្ឍន៍បៃតងសកល នារដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ។

ជំនួបពិភាក្សានេះបានផ្តោតលើ កិច្ចសហប្រតិបត្តិការការងារកន្លងមករវាងក្រសួងបរិស្ថាន និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតង និងកំណត់ទិសដៅអនុវត្តបន្ត។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ កិច្ចសហប្រតិបត្តិការ ដែលអនុវត្តជាសកម្មភាព ជាអាទិភាព ដូចជាគម្រោងផ្តួចផ្តើមការរៀបចំរថយន្តដឹកជញ្ជូនសិស្ស ដោយប្រើអគ្គិសនី ការជំរុញប្រសិទ្ធភាពថាមពលនៅតាមខ្នងផ្ទះ និងការប្រើប្រាស់ថាមពលសូឡា សម្រាប់បំភ្លឺនិងបូមទឹក នៅតាមសហគមន៍តំបន់ការពារធម្មជាតិជាដើម។ ជាការឆ្លើយតប លោកបណ្ឌិត Frank Rijsberman បានបង្ហាញការគាំទ្រ ហើយបានលើកឡើងថា ភាគីទាំង២ នឹងពិនិត្យសិក្សាបន្ថែម ដើម្បីជំរុញឱ្យមានការអនុវត្តជាក់ស្តែងនៅពេលខាងមុខ។

សូមបញ្ជក់ថា ប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បាននិងកំពុងចូលរួមកម្មវិធីសប្តាហ៍អភិវឌ្ឍន៍បៃតងសកល ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ សកល នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ ប្រតិភូកម្ពុជានឹងចូលរួមកិច្ចប្រជុំចំនួន៣ទៀត រួមមាន៖៖ ១.កិច្ចប្រជុំពេញអង្គលើកទី១១ និងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១៥ នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ២.កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី លើការអភិវឌ្ឍន៍បៃតង ផងដែរ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner