ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ឯដំណឹងនានាក៏មិនទាន់អាចទទួលបានដែរ។ ក្រៅពីនេះ លោកអ្នកមានបញ្ហាប្រឡាក់ក្រឡាច្រើន ដែលរំខានដល់អារម្មណ៍អ្នកជាខ្លាំង ដូច្នេះសូមព្យាយាមដោះស្រាយរឿងរ៉ាវតូចៗទាំងនោះឲ្យអស់ និងទាន់ពេលកុំឲ្យវាបង្ករផលរំខានធំ។ សូមព្យាយាមរកពេលគិតរិះរកមធ្យោបាយឆ្លើយតបបញ្ហា និងកែប្រែស្ថានការណ៍ ដោយប្រើបទពិសោធន៍ និងចំណេះដឹងរបស់អ្នក។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កុំបារម្ភអ្វីឡើយទាក់ទងនឹងកិច្ចការងារ ឬមុខរបរអាជីវកម្ម ពីព្រោះលោកអ្នកអាចសម្រេចការងារ និងក្តីបំណងនានាបានទាំងអស់។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលផ្នែកទំនាក់ទំនងណាស់ ដូច្នេះលោកអ្នកអាចបង្ហាញគម្រោងការងារដែលអ្នកមានក្នុងដៃ ឬអ្នកអាចចាប់ផ្តើមអនុវត្តផែនការដែលអ្នកបានគ្រោងទុក។ ចំពោះការរៀបចំពិធីមង្គលនានានឹងអាចនាំលាភយសយ៉ាងល្អប្រសើរ។ ចំណុចសំខាន់ដែលអ្នកត្រូវចងចាំថា អ្នកគួរជៀសវាងភាពរឹងទន្ទឹង និងកំលាំងដូចភ្លើងចំបើងរបស់អ្នក។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ។ លោកអ្នកមានចិត្តគំនិតល្អ និងសប្បុរសណាស់ ដែលអាចនឹងនាំលាភសំណាងធំក្នុងចូលក្នុងផ្ទះនាពេលនេះ។ ប្រសិនបើអ្នកមានលទ្ធភាព សូមគិតគូរពីការងារដែលអ្នកទងនឹងអចលនទ្រព្យ ពីព្រោះលទ្ធភាពជោគជ័យមានខ្ពស់។ ក្រៅពីនេះចូរប្រុងប្រយ័ត្ន ក្រែងមានបញ្ហាតូចធំនៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួន។ ដោយឡែកលោកអ្នកគួរបែងចែកការងារខ្លះ ហើយគិតគូរដល់ភាពរីករាយផ្ទាល់ខ្លួន។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមាន សូមកុំមានក្តីបារម្ភអ្វីឡើយ លោកអ្នកនឹងទទួលបានភាពរីកចម្រើនណាស់ក្នុងការងារ និងមុខរបរ។ លោកអ្នកអាចទទួលបានសំណាងជាច្រើនណាស់ ប៉ុន្តែមិនទាក់ទងជាពិសេសរឿងលុយកាក់នោះទេ។ សម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ ឬចាប់ផ្តើមការងារថ្មីណាមួយនោះ គឺអាចធ្វើទៅបានដោយគ្មានអ្វីអាចមករាំងស្ទះនឹងអ្នកឡើយ។ ក្រៅពីនេះសូមកុំជឿទុកចិត្តមនុស្សដោយងាយ ពិសេសមនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់ ឬដែលមិនមានភាពជិតស្និទ្ធ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការធ្វើទំនាក់ទំនងជាមួយមនុស្សក្នុងរង្វង់ការងារទាំងអស់ ហើយចំពោះកិច្ចការងារនានារបស់អ្នកនឹងដំណើរការទៅជាប្រក្រតី គ្មានផលរំខានអ្វីគួរឲ្យកត់សម្គាល់នោះទេ។ ចំពោះលាភសំណាងរបស់អ្នកមានសញ្ញាណវិជ្ជមាន ប៉ុន្តែវាទាក់ទងនឹងអាកប្បកិរិយា និងវិធីសាស្រ្តរបស់អ្នកក្នុងការឆ្លើយតប។ លោកអ្នកជាមនុស្សដែលអាចសម្រេចការងារបានជាច្រើនយ៉ាងណាស់ ប៉ុន្តែប្រសិនបើអ្នកមិនបោះបង់ភាពឆេវឆាងនោះទេ លទ្ធផលការងាររបស់អ្នកនឹងជួបអវិជ្ជមាន។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការបណ្តាក់ទុនលើមុខរបរថ្មី ឬការផ្លាស់ប្តូរទីកន្លែងការងារនោះទេ។ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្អាកបាននោះទេ សូមលោកអ្នកប្រុងប្រយ័ត្នសំខាន់បំផុតចំពោះភាពខុសឆ្គងផ្នែកឯកសារ។ ប្រសិនបើអ្នកត្រូវចូលរួមក្នុងកិច្ចពិភាក្សា សូមគិតគូរមុននឹងបញ្ចេញយោបល់ ពីព្រោះគំនិតយោបល់របស់អ្នកអាចនឹងយល់ច្រឡំទៅវិញ។ ផ្ទុយទៅវិញ លោកអ្នកទទួលបានអំណោយក្នុងការគ្រប់គ្រងស្ថានភាពបានយ៉ាងប្រសើរ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបររកស៊ីជួញដូរមានភាពជោគជ័យណាស់ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។ សូមកែប្រែការតុបតែងខ្លួនដើម្បីទទួលបានលទ្ធភាពបន្ថែមក្នុងការធ្វើទំនាក់ទំនងនឹងក្រុមការងារ ក៏ដូចជាមជ្ឈដ្ឋានខាងក្រៅ។ លើសពីនេះ សូមប្រកាន់ខ្ជាប់នូវគំនិតច្នៃប្រឌិតថ្មី ហើយក៏មិនគួរស្ទាក់ស្ទើរក្នុងការបង្ហាញការងារទាំងនោះដែរ លទ្ធភាពរីកចម្រើនដែលអ្នកអាចទទួលបានគឺមានកំរិតខ្ពស់ណាស់ថ្ងៃនេះ។ បញ្ហា ឬជម្លោះអាចកើតឡើងដោយងាយស្រួល ដូច្នេះសូមមានការប្រុងប្រយ័ត្នជានិច្ច។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់កិច្ចការងារទាំងឡាយ ដូច្នេះមិនចាំបាច់ត្រូវបង្អង់សកម្មភាពនោះទេ។ សូមធ្វើទំនាក់ទំនងល្អជាមួយមិត្តរួមអាជីព និងសូមជៀសវាងការនិយាយរឿងដែលគ្មានប្រយោជន៍។ ចំពោះមតិរិះគន់របស់អ្នកមិនអាចផ្តល់ប្រយោជន៍ដល់ការងាររបស់អ្នកសោះឡើយក្នុងពេលនេះ គឺមានតែបង្ករភាពយល់ច្រលំប៉ុណ្ណោះ ដូច្នេះមិនគួរផ្តោះផ្តងនាំឲ្យមានផលរំខានដល់ការងារអ្នកឡើយ។ ដោយឡែក លោកអ្នកនៅតែមានលទ្ធភាពចូលរួមក្នុងការប្រជុំពិភាក្សា និងបង្ហាញគោលគំនិតរបស់ខ្លួន ដោយមិនឲ្យមានជម្លោះ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់លោកអ្នកកំពុងមានអ្នកបង្អាក់ទាញមិនឲ្យសម្រេចចេញទាន់ពេលវេលានោះទេ។ ចំណែកអ្នករកស៊ីជួញដូរ មិនទាន់ទទួលបានផល តាមក្តីរំពឹងនោះទេ ចំណែកទុនដែលនឹងចំណាយអាចប្រឈមនឹងការខកខានមួយចំនួន។ សូមកុំអាក់អន់ក្នុងចិត្ត ព្យាយាមកែប្រែស្ថានការណ៍ដោយគម្រោងការងារជាក់លាក់ ហើយគិតគូរមុននឹងសម្រេចធ្វើអ្វីមួយក្នុងពេលនេះ។ លើសពីនេះ សូមកុំផ្អែកលទ្ធផលការងាររបស់អ្នកជាមួយនឹងស្ថានភាពដែលកន្លងទៅ និងកុំមានការសង្ស័យនឹងសមត្ថភាពខ្លួនឯង។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន និងជោគជ័យ។ បន្ថែមពីនោះទៅទៀត អ្នកនឹងបានទទួលការគាំទ្រពីមនុស្សជាច្រើនណាស់ ដូច្នេះចំពោះការធ្វើទំនាក់ទំនងកិច្ចការនានាគឺអាចធ្វើទៅបានគ្រាន់ជំទាស់ឡើយ។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហា រួមទាំងជម្លោះដែលកើតឡើងផងដែរ។ ប្រសិនបើអ្នកមិនរីករាយជាមួយទំនាក់ទំនងពេលនេះក្តី សូមកុំទាន់ចាប់ផ្តើមទំនាក់ទំនងថ្មី អ្នកមិនគួរធ្វើអ្វីដោយប្រញាប់ប្រញាលពេកទេ ពីព្រោះលោកអ្នកមានពេលវេលាពេញលេញ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អ្វីៗទាំងអស់នៅក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យទាំងអស់។ ថ្ងៃនេះលោកអ្នកនឹងទទួលបានដំណឹងល្អក្នុងអាជីព ព្រមទាំងអាចទទួលបានលាភសំណាងនៅក្នុងរយៈថ្ងៃនេះផង។ ក្រៅពីនេះ អ្នកនឹងទទួលបានអំណោយផលសម្រាប់ការប្រជុំពិភាក្សា ចរចា និងដោះស្រាយរាប់ហេតុការណ៍នានា ដោយរួមទាំងការដោះស្រាយជម្លោះផងដែរ។ ក្រៅពីនេះសូមរក្សាភាពស្មោះត្រង់ និងសប្បុរសជានិច្ច។ កំហុសមួយចំនួន មិនគួរយកចិត្តទុកដាក់ពេកនោះទេ សូមបណ្តោយទៅតាមធម្មជាតិរបស់ជាទើបលោកអ្នកមិនទទួលភាពស្មុគ្រស្មាញច្រើន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានសញ្ញាណនៃការផ្លាស់ប្តូរស្ថានភាពការងារ និងអាជីវកម្មនៅរវាងពេលរសៀល ហេតុដូច្នេះសូមចាប់ផ្តើមការងារឲ្យបានរួសរាន់។ ក្នុងនោះលោកអ្នកគួរបែងចែកការងារខ្លះទៅឲ្យមិត្តរួមក្រុម ដើម្បីកុំឲ្យមានបន្ទុកខ្លាំងពេក និងនាំឲ្យមិនអាចបំពេញការងារឲ្យទាន់ពេលវេលា។ ទន្ទឹមនឹងនោះប្រសិនបើអ្នកមានការងារសំខាន់គួរតែរក្សាទុករងចាំឪកាសល្អជាងនេះនៅថ្ងៃបន្ទាប់។ ដោយឡែក អ្នកអាចនឹងជួបភាពរកាំរកូសខ្លះក្នុងទំនាក់ទំនងជាមួយនឹងមនុស្សស្និទ្ធស្នាល ហេតុនេះសូមមានការយោគ យល់បន្ថែម។
ចំណាំៈ
ឆ្នាំទាំង៤ ឆ្លូវ ខាល មមែ ច រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានដំណឹងរីករាយ ដែលបានរងចាំជាយូរមកហើយ។ ក្នុងនោះសម្រាប់ការរៀបចំពិធីមង្គលក៏នឹងកើតភាព ចម្រុងចម្រើនណាស់។ ចំពោះអាជីព ថ្ងៃនេះជាពេលវេលាល្អក្នុងការចាប់ផ្តើម។