រដ្ឋបាលខេត្តកំពត ប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី ១៨ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ កម្ពុជា

ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ យុវជនគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រៀបចំព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណ:អភិបាលខេត្តកំពត ដែលជាតំណាង ឧិ្យព្រះរាជពិធីទាំងមូល ក៍បាន ថ្វាយនូវព្រះសព្វសាធុកាពរ ដល់ អង្គព្រះមហាក្សត្រផងដែរដែលមានខ្លិមសារថា: ស្ថិតក្នុង ឧិកាសបវសួរស្តី មហាជ័យមង្គល ថ្លៃថ្លា នៃព្រះរាជពិធីបុណ្យ ខួបលើកទី១៨នៃការយាងគ្រង ព្រះបរមសិរីរាជសម្បត្តិ ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនិងថ្ងៃទី ២៩ ខែតុលាឆ្នាំ២០២២ នេះ។

ទូលព្រះបង្គម ជាខ្ញុំសូមព្រះបរមរាជានុញ្ញាត តាំងនាម ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ ព្រះសង្ឃ សិស្សានុសិស្ស និស្សិត និង ប្រជានុរាស្ដ្រ ទូទាំងខេត្តកំពត និងក្នុង នាមទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាសូមលំអោនកាយ វាចាចិត្ត ក្រាប បង្គំថ្វាយ នូវព្រះសព្វសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង និងសូមសម្តែង ថ្វាយ នូវកតញ្ញូ កតវេទិតាធម៌ យ៉ាងជ្រាលជ្រៅបំផុត និងសូមព្រះអង្គទ្រង់ មានព្រះរាជសុខភាព បរិបូណ៌ ព្រះជន្មាយុយឺនយូរ ជាង រយព្រះវស្សា ដើម្បីគង់ប្រថាប់ ជាម្លប់ ដ៍ត្រជាក់ ត្រជុំ សុខដុម រមនា ដល់ប្រជារាស្ត្រ ជានិច្ចនិរន្តរ៍តរៀងទៅ ៕ Sila Sarin

ads banner