សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ជូនគ្រួសារពិកា ខ្វះខាត និងមានជំងឺប្រចាំកាយ នៅឃុំស្នាមព្រះស្រុកបាកាន

ខេត្តពោធិ៍សាត់ ៖ រសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានចាត់ឲ្យក្រុមប្រតិបត្តិសាខាដឹកនាំដោយលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា នាំយកអំណោយមនុស្សធម៏របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងមានការសហការគាំទ្រពីអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍បរិយាបន្ន ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពខ្វះខាត ពិកា និងមានជំងឺប្រចាំកាយ។

លោក រឿន ញាញ់ ភេទប្រុស អាយុ៣៤ ឆ្នាំ រស់នៅភូមិកោះក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា រូបលោកពិកាត្រឹមចង្កេះចុះក្រោមដោយសារបាក់សំណង់ធ្លាក់សង្កត់លើ កាលទៅធ្វើការនៅប្រទេសថៃ២ ៣ឆ្នាំមុន។ សព្វថ្ងៃនេះលោកក្លាយខ្លួនជាជនពិការដើរបានដោយឈើច្រត់ និងអាចដាំបន្លែជុំវិញផ្ទះបានបន្តិចបន្តួច ដើម្បីចិញ្ចឹមប្រពន្ធនិងកូនចំនួន០២នាក់។

ក្នុងឱកាសនោះលោក វ៉ាន់ ហ៊ាង បាននាំមកនូវការផ្តាំផ្ងើសួរសុខទុកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់គ្នា ដោយមិនប្រកាន់វណ្ណះ ពូជសាសន៍ ពណ័សម្បុរ ឬនិន្នាកានយោបាយណាមួយទ្បើយ “ពោះលគឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច”។

សម្ភារៈផ្តល់ជូនរួមមានអង្ករ ១០០គីឡូក្រាម ,មី០២កេស ,ត្រីខ០៥យួរ,ទឹកត្រី០២យួរ,ទឹកស៊ីអ៊ីវ០២យួរ, ទឹកដោះគោ០៥យួរ, ទឹកបរិសុសុទ្ធ០១កេស,មុង០២, ភួយ០២,តង់០២ និងថវិកាចំនួន ៧០ម៉ឺនរៀល ៕ ដោយ ៖ ចេង ពុំ

ads banner