ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៥កើត ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការធ្វើការផ្ទេរផ្ទូរ ហិរញ្ញវត្ថុ ឬលុយកាក់។ ក្នុងនោះដែរ ប្រហែលជាអ្នកមិនគួរចំណាយលុយកាក់លើការ បណ្តាក់ទុន ឬបង្កើតការងារថ្មីនោះទេ ដោយសារលទ្ធភាពដែលអ្នកអាចបាត់បង់ប្រាក់​កាស មានច្រើន។ ក្នុងនោះដែរ សូមចងចាំថា បើសូម្បីតែការបណ្តាក់ទុនសម្រាប់ពេលអនាគត ក៏មិនគួរធ្វើក្នុងពេលនេះដែរ។ ទន្ទឹមនឹងនេះ សូមកុំធ្វើការដោយការប្រថុយប្រថាន ពីព្រោះវា អាចបណ្តាលអោយអ្នកជួបស្ថានភាពដែលលំបាកខ្លាំង។ រាល់ការសម្រេចចិត្តនានាត្រូវធ្វើ ឡើងដោយពឹងអាស្រ័យទៅលើទស្សនវិស័យវែងឆ្ងាយ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះមិនមែនជាពេលល្អប្រសើរក្នុងការបង្កើត ទំនាក់ទំនង ឬបើសូម្បីតែជាមនុស្សរួមការងារ ដោយសារស្ថានភាពអាចនឹងកាន់តែអាក្រក់។ រាល់ការផ្តល់យោបល់របស់អ្នក នឹងមិនត្រូវបានយល់ស្រប ឬទទួលយកដោយត្រឹមត្រូវនោះ ទេ ដូច្នេះយកល្អមិនគួរនិយាយស្តីច្រើនពេក ចូរស្តាប់អោយបានច្រើនទើបប្រសើរជាង។ លើសពីនេះ មិនគួរចូលរួមក្នុងការពិភាក្សាដែលមិនចាំបាច់នោះដែរ។  ក្នុងនោះដែរ លោក អ្នកមិនគួរដេញតាមការងារ ឬឳកាសណាមួយនោះទេ គឺគ្រាន់តែចំណាយពេលវេលាដែល អ្នកមានមកបំពេញការងារនៅក្រោមបន្ទុកគឺជាការគ្រប់គ្រាន់សម្រាប់ថ្ងៃនេះ។ ផ្ទុយទៅវិញ អ្នកមិនចាំបាច់ចំណាយពេលវេលាច្រើននៅការិយាល័យ ប្រសិនបើអ្នកជឿជាក់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផល សម្រាប់ការបង្ហាញស្នាដៃ គម្រោងផែនការដែលបានរៀបំ។ អ្នកអាចនឹងទទួលបានភាព ជោគជ័យយ៉ាងពេញលេញ ប៉ុន្តែប្រការចាំបាច់ដែលត្រូវចងចាំគឺថាកុំមានការប្រញាប់ ប្រញាលខ្លាំងពេក។ ព្យាយមបញ្ចប់ការងារមួយអោយបានចប់សព្វគ្រប់ មុនពេលអ្នកងាក ទៅចាប់យកការងារថ្មី។ ក្នុងពេលនេះមិនមានបញ្ហាធំដុំណាមួយនឹងមករឹងស្ទះដំណើរការ កិច្ចការអ្នកបានទេ ដូច្នេះមិនគួរមានការព្រួយបារម្ភ ឬសង្ស័យច្រើនពេកនោះទេ។ ក្រៅពីនេះ សូមកុំផ្តោតការយកចិត្តទុកដាក់នឹងចំណុចអវិជ្ជមាន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ រាល់អាជីពរបស់អ្នកកំពុងដំណើរការទៅដោយល្អ ប្រសើរ។ អ្នកអាចនឹងទទួលបានលទ្ធផលដែលខ្លួនរំពឹងទុក ដូច្នេះសូមបន្តការងារជាធម្មតា។ ដោយឡែក ប្រហែលជាអ្នកមិនគួរចំណាយលុយកាក់ច្រើនពេកទេ ចូរកំណត់ស្ថានភាព នានាអោយស្ថិតក្នុងកំរិតដែលងាយគ្រប់គ្រង។​ ក្នុងនោះហោរាសាស្រ្តអាជីពណែនាំលោក អ្នកមិនគួរធ្វើអោយជីវិតរបស់ខ្លួនមានភាពតានតឹងពេកនោះទេ។ បំភ្លេចចោលរឿងរ៉ាវស្មុគ្រ ស្មាញ ឬដែលមិនធ្វើអោយអ្នកសប្បាយចិត្ត។ លើសពីនេះ សូមកុំប្រថុយប្រថាន បើសិនជា ជួបការលំបាក សូមព្យាយាមស្នើសុំជំនួយពីមិត្តរួមក្រុមការងារ។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើ ទំនាក់ទំនងការទូត ទំនាក់ទំនងជាមួយថ្នាក់លើ និងមិត្តរួមការងារ ពីព្រោះការខកចិត្ត ឬ ជម្លោះអាចនឹងកើតឡើងដោយងាយ។ ជៀសវាងការជួបជុំដែលមិនចាំបាច់ ហើយក៏មិនគួរ បញ្ចេញមតិរិះគន់នោះទេ។ ការស្ងប់ស្ងៀមនឹងផ្តល់លទ្ធផលល្អប្រសើរបំផុតសម្រាប់ថ្ងៃ នេះ។  ផ្ទុយទៅវិញ ប្រសិនជាអ្នកអាចគ្រប់គ្រងចិត្តគំនិតមិនបង្កអោយមានផលប៉ះពាល់ ណាមួយនោះ ស្ថានភាពអាជីពរបស់អ្នកនឹងប្រែជាល្អប្រសើរ ហើយផលលាភក៏នឹងទទួល បានច្រើនលើសពីការរំពឹងទុកវិញ។ លើសពីនេះ ធ្វើយ៉ាងណាជឿជាក់ចំពោះខ្លួនឯង។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះនឹងផ្តល់ជាលទ្ធផលដែលល្អប្រសើរ បំផុតសម្រាប់ការចរចា ការចុះហត្ថលេខា និងការរឹតបន្តឹងចំណងទំនាក់ទំនងតូចធំនានា។ លោកអ្នកកំពុងជួបនូវឳកាសច្រើន ដូច្នេះការចាកចេញពីស្ថានភាពចាស់ ដើម្បីទៅប្រឡូកជា មួយស្ថានភាពនៅខាងក្រៅអាចផ្តល់ភាពចម្រុងចម្រើនជាច្រើនសម្រាប់អនាគតអាជីពរបស់ អ្នក។ ស្របពេលនេះ ហោរាសាស្រ្តអាជីពសន្យាផ្តល់ជូនលោកអ្នកភាពជោគជ័យដ៏ធំដុំនូវ រាល់ការដោះស្រាយបញ្ហាចាស់ថ្មី។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សូមកុំបោះបង់ចោលការ ងារមុនពេលដែលអ្នកទទួលបានលទ្ធផលដែលរំពឹងទុក។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកក្នុងថ្ងៃនេះនឹងមិនជួបការលំបាក ឬភាព ស្មុគ្រស្មាញណាមួយដែលបង្អាក់លទ្ធផលបានឡើយ។ បញ្ហាមួយចំនួនដែលអាចនឹងកើត ឡើងជាទូទៅច្រើនតែជាស្ថានភាពបន្លាំភ្នែកប៉ុណ្ណោះ ដូច្នេះបើអ្នកចេះគ្រប់គ្រង ហើយធ្វើ ការពិចារណាអោយបានដឹតដល់ នោះមិនមានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ក្នុងនោះ ប្រហែលជាអ្នកគួរយកចិត្តទុកដាក់អោយកាន់តែច្រើនចំពោះពត៌មានដែលអ្នកទទួលបាន ប៉ុន្តែបើអ្នកមានការសង្ស័យ យកល្អគួរស្នើសុំជំនួយពីមនុស្សនៅក្បែរខ្លនទើបជាការត្រឹមត្រូវ ហើយបើអាចចូរកំណត់ការងារដែលអ្នកត្រូវទទួលខុសត្រូវ និងការងារទាំងឡាយណាដែល មិនចាំបាច់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។  ​រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការចំណាយលុយកាក់ក្នុងពេលនេះមិនត្រឹមត្រូវ នោះទេ ដោយសារការខាតបង់នឹងមានកំរិតខ្ពស់ ហើយបញ្ហាដែលអ្នកនឹងដោះស្រាយគឺ មិនសមនឹងការខិតខំប្រឹងប្រែងរបស់អ្នកនោះទេ។ ក្នុងនោះ បើទោះបីជាអ្នកខំប្រឹងដុតដៃដុត ជើងយ៉ាងណា ក៏គម្រោងផែនការអនុវត្តនៅក្នុងពេលនេះមិនផ្តល់លទ្ធភាពល្អប្រសើរ ទៅដល់ការងារទៅអនាគតបាននោះដែរ។ ផ្ទុយទៅវិញ ការធ្វើទំនាក់ទំនងក្នុងក្រៅ តូចធំ អាចធ្វើទៅបានទាំងអស់ ដែលនេះគឺជាអំណោយផលដែលស្រោចស្រង់ស្ថានភាពអវិជ្ជមាន របស់អ្នកបាន។ ក្រៅពីនេះ អ្នកអាចបន្តធ្វើកិច្ចការពីមុនបានដោយគ្មានផលរំខានណាមួយ នោះទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងពេលនេះអ្នកនឹងទទួលបានផលល្អប្រសើរ បំផុតប្រសិនបើអ្នកនឹងធ្វើការងារទាក់ទងការចង្អុលបង្ហាញ ការរៀបចំគម្រោងផែនការ ឬការធ្វើគម្រោងសំណើនានា។ លោកអ្នកទទួលបានការគ្រប់គ្រងដែលមានភាពរឹងមាំ និងជឿជាក់ខ្ពស់ពីមនុស្សនៅជុំវិញខ្លួន ពិសេសថ្នាក់លើតែម្តង។ ក្នុងនោះអ្នកអាចធ្វើការចាក ចេញពីស្ថានភាពចាស់ ផ្លាស់ប្តូររបត់ការងារ ឬសូម្បីផ្លាស់ប្តូរទីកន្លែងការងារក៏សឹងធ្វើទៅ បានដោយងាយស្រួល និងជោគជ័យ។ លើសពីនេះ លោកអ្នកអាចធ្វើការស្វែងយល់ពី ដំណើរការការងារ និងអាចសម្របទៅរាល់ស្ថានភាពដែលកើតឡើង ដូច្នេះគ្មានអ្វីដែលត្រូវ ព្រួយនោះទេ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ ​ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពព្រមានចំពោះការធ្វើការបូកសរុប លទ្ធផលការងារ ឬសូម្បីតែការគិតគូរលើផ្នែកហិរញ្ញវត្ថុ គណនេយ្យ ឬការចំណាយនានា ពីព្រោះការបាត់បង់ពត៌មាន និងចំណុចខ្វះខាតអាចកើតឡើងច្រើន។ ក្នុងនោះ សូមកុំព្យា យាមប្រមូលយកការងារចាស់ ឬស្ថានភាពដែលកន្លងទៅហើយមកគិតជាថ្មី ដោយសារវាជា ប្រភពនៃភាពស្មុគ្រស្មាញប្រទាក់ក្រឡារកច្រកចេញមិនរួច។ ជាទូទៅ អ្នកនៅតែមានលទ្ធ ភាពគ្រប់គ្រាន់សម្រាប់បំពេញបំណងប្រាថ្នាលើអាជីព ប៉ុន្តែលក្ខខណ្ឌសុខភាពរបស់អ្នកមិន ជាអំណោយផលប៉ុន្មាននោះទេ។ ហេតុនេះ សូមព្យាយាមរកពេលសម្រាប់ខ្លួនឯងផង។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារទាំងឡាយរបស់អ្នក រួមទាំងអាជីវកម្មផងមានដំណើរការល្អ ប្រសើរគួរអោយកត់សម្គាល់។ ប៉ុន្តែស្ថានភាពតានតឹង និងបញ្ហារឹងស្ទះមួយចំនួនកំពុងស្ថិត នៅលើផ្លូវរបស់អ្នកនៅឡើយ ដូច្នេះហើយគួរមានការប្រុងប្រយ័ត្នហើយយកចិត្តទុកដាក់ឲ្យ កាត់តែច្រើនបំផុតទើបអាចបញ្ចៀសភាពតានតឹងបាន។ ស្របពេលនេះ ចំណាយពេលឲ្យ កាន់តែច្រើនចំពោះការងារក្រោមបន្ទុក កុំចូលរួមក្នុងការពិភាក្សាទាំងឡាយណាដែលមិន ទាក់ទងនឹងការងារ ពិសេសរឿងចុងដើមរបស់មនុស្សក្រុមកន្លែងការងារ។ ចំណាយពេល ដែលនៅសល់ធ្វើការងារអោយបានល្អ ហើយកុំគិតបារម្ភមុនមានបញ្ហា។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះអ្នកអាចធ្វើការគូសវាស និងរៀបចំ គម្រោងផែនការសម្រាប់ថ្ងៃអនាគតបាន ពីព្រោះលោកអ្នកទទួលបានអំណោយផលល្អក្នុង ការគិតគូរពិចារណា ការសម្រចចិត្តដ៏ត្រឹមត្រូវ និងភាពឆ្លាតវៃ។ អាស្រ័យហេតុនេះ សូមកុំ ចំណាយពេលវេលាទៅដោយឥតប្រយោជន៍​ ព្យាយាមចាប់យកឳកាសចំពោះមុខអោយ លឿន។ ក្នុងនោះសូមចងចាំថា ភាពចម្រើនរុងរឿងរបស់អាជីពអ្នកពឹងពាក់អាស្រ័ជាពិសេស ទៅលើភាពច្បាស់លាស់ និងគម្រោងផែនការដែលត្រៀមទុកជាមុន។ ផ្ទុយទៅវិញ ទឹកចិត្ត របស់អ្នកហាក់មានភាពរង្គោះរង្គើច្រើន ដូច្នេះសូមប្រយ័ត្នក្នុងការទទួលយកពត៌មាន និងការ សម្រេចចិត្តនានា។

ចំណាំៈឆ្នាំទាំង៣ ខាល ម្សាញ់ វក រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងជួបសំណាងច្រើន ក្នុងនោះ ឳកាសការងារចំពោះមុខនឹងផ្តល់លទ្ធផលល្អប្រសើរទៅដល់អនាគតការងារផង។ លើសពីនេះ ទ្រព្យសំណាងនឹងកើតឡើងមិនដាច់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner