ក្រុមហ៊ុនកម្ពុជា Royal Group Power Company Ltd (RGP) និង ក្រុមហ៊ុនសិង្ហបុរី Keppel Energy (KE) នៅថ្ងៃទី១១ វិច្ឆិកា ២០២២ ចុះកិច្ចព្រមព្រៀងសហការផលិតថាមពលកកើតឡើងវិញនៅកម្ពុជារហូតដល់ ២ ៥០០មេហ្កាវ៉ាត់ ក្នុងនោះនាំចេញ ១ ០០០មេហ្កាវ៉ាត់ទៅសិង្ហបូរី តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ក្រោមសមុទ្រ ដែលក្រុមហ៊ុន KE គឺជាអ្នកទទួលទិញ

អត្ថបទដោយ៖
AMS OneMinute

គម្រោងនេះមានទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពលសម្រាប់ដោះស្រាយការនាំចេញថាមពលពីឡាវ គឺតំណាងឲ្យការចាប់ផ្តើមនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងក្រុមហ៊ុនទាំងពីរ។

គម្រោងដ៏សំខាន់នេះចូលរួមចំណែកយ៉ាងច្រើនដល់ការអនុវត្តកាន់តែទូលំទូលាយនូវខ្សែបណ្តាញបញ្ជូនថាមពលអាស៊ាន តាមរយៈតំណភ្ជាប់ផ្នែកអគ្គិសនីក្នុងអាស៊ាន ដោយអនុវត្តនូវធាតុផ្សំជាគន្លឹះនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងរ៉ែ និងថាមពលនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបូរី ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ នៅថ្ងៃទី១៦ កញ្ញា ២០២២។

📷 https://www.facebook.com/ams1minute/posts/pfbid0VDEVACBBMbrrm6iY3eVJTDvipSmza88qeT2U5k6fmcekh1qe9egFPXzFiKyXvosPl

#ams1minute

ads banner