Amélie Derbaudrenghien Michel ភរិយាប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel
អត្ថបទដោយ៖
AMS OneMinute
Amélie Derbaudrenghien Michel ភរិយាប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel កើតនៅទីក្រុង Tournai ក្នុងប្រទេសបែលហ្ស៊ិក នៅថ្ងៃទី២១ ធ្នូ ១៩៨០ និងមានកូនស្រីពីរនាក់គឺ Jeanne (កើតឆ្នាំ ២០១៦) និង Lucie (កើតឆ្នាំ ២០១៩)។
Amélie គឺជានិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Sussex (ចក្រភពអង់គ្លេស) និងសាកលវិទ្យាល័យ Free University of Brussels ផ្នែកវិទ្យាសាស្ត្រនយោបាយ។ Amélie ទទួលបានបទពិសោធន៍វិជ្ជាជីវៈតាមរយៈការបម្រើការងារនៅអតីតកិច្ចសហប្រតិបត្តិការបច្ចេកទេសបែលហ្ស៊ិក ENABEL ដែលជាភ្នាក់ងារទទួលខុសត្រូវក្នុងការអនុវត្ត និងសម្របសម្រួលគោលនយោបាយអភិវឌ្ឍន៍អន្តរជាតិរបស់បែលហ្ស៊ិក។ លោកស្រីបានទៅបំពេញបេសកកម្មជាច្រើននៅរដ្ឋផុយស្រួយ និងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន។ បច្ចុប្បន្នលោកស្រី ជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេស កិច្ចការអឺរ៉ុប និងពាណិជ្ជកម្មបរទេសរបស់បែលហ្ស៊ិក។
