អនុប្រធានាធិបតីឥណ្ឌា លោក Jagdeep Dkhankhar 🇮🇳 គជាអ្នកនយោបាយដ៏ល្បី និងជាបុគ្គលឆ្នើមនៅក្នុងវិស័យច្បាប់
អនុប្រធានាធិបតីឥណ្ឌា លោក Jagdeep Dkhankhar គឺជាអ្នកនយោបាយដ៏ល្បី និងជាបុគ្គលឆ្នើមនៅក្នុងវិស័យច្បាប់របស់ប្រទេស។ កំឡុងពេលបំពេញការងារក្នុងតុលាការកំពូលឥណ្ឌា និងបានឆ្លងកាត់រឿងក្តីធំៗ និងសំខាន់នានា។ លោកក៏ធ្លាប់ជាប្រធានសមាគមន៍តុលាការកំពូលនៅរដ្ឋ Rajasthan ផងដែរ។
លោក Jagdeep Dkhankhar កើតនៅថ្ងៃទី១៨ ឧសភា ១៩៥១ នៅភូមិតូចមួយក្នុងរដ្ឋ Rajasthan និងបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ដ្រពាណិជ្ជកម្ម និងច្បាប់ មុនចាប់ផ្តើមអាជីពដំបូងក្នុងឆ្នាំ ១៩៧៩។
នៅឆ្នាំ ២០១៩ លោកត្រូវបានតែងតាំងជាអភិបាលរដ្ឋ West Bengal ដែលជាតំណែងនយោបាយខ្ពស់បំផុតមួយ។ ក្នុងនាមជាអភិបាលរដ្ឋ លោកបានចូលរួមសកម្មភាពនយោបាយនានា និងបង្ហាញស្នាដៃជាច្រើនជូនពលរដ្ឋ និងរដ្ឋាភិបាល។ នៅថ្ងៃទី៦ សីហា ឆ្នាំ ២០២២ លោកបានឈ្នះឆ្នោតក្លាយជាអនុប្រធានាធិបតីទី ១៤ ជាមួយនឹងសម្លេងគាំទ្រដល់ទៅ ៥២៨ក្នុងចំណោម ៧២៥សម្លេង។ តួលេខដ៏ច្រើនលើសលប់នេះ បានបំបែកកំណត់ត្រាឥណ្ឌាដែលមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ១៩៩២មក។
លោកបានក្លាយជាអនុប្រធានាធិបតីទី ១៤ ជាមួយនឹងសម្លេងគាំទ្រដល់ទៅ ៥២៨ក្នុងចំណោម ៧២៥សម្លេង។ តួលេខដ៏ច្រើនលើសលប់នេះ បានបំបែកកំណត់ត្រាឥណ្ឌាដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៩២។