លោក Anthony Albanese ជានាយករដ្ឋមន្ត្រីទី៣១ របស់អូស្ត្រាលី និងជាមេដឹកនាំគណបក្សពលកររបស់អូស្ត្រាលី (Australian Labor Party) ចាប់តាំងពីឆ្នាំ ២០១៩
លោកមានបទពិសោធន៍ក្នុងឆាកនយោបាយជាយូរមកហើយ តាំងពីឆ្នាំ ១៩៩៦។
លោក Albanese ក៏ធ្លាប់បានទទួលតំណែងនយោបាយខ្ពស់ៗជាច្រើនទៀតដែរនៅអំឡុងឆ្នាំ ២០០៧ ដល់ឆ្នាំ២០១៣ ។ ក្នុងនោះលោកធ្លាប់បំពេញការងារជាឧបនាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលអាណត្តិទី២របស់អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី Kevin Rudd កាលពីឆ្នាំ ២០១៣ និងតំណែងជានាយករដ្ឋមន្ត្រីច្រើនក្រសួងទាំងក្នុងអាណត្តិរបស់អតីតនាយករដ្ឋមន្ត្រី លោក Kevin Rudd និងអាណត្តិរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី Julia Gillard។
លោក Albanese កើតនៅថ្ងៃទី២ មិនា ឆ្នាំ ១៩៦៣ នៅមន្ទីរពេទ្យ St Margaret ក្នុងទីក្រុងស៊ីដនី និងបានធំធាត់ឡើងក្នុងទីក្រុងស៊ីដនី។ មុនចូលសិក្សាជំនាញសេដ្ឋកិច្ចនៅ University of Sydney លោក Albanese បានចូលបម្រើការងារនៅធនាគារ Commenwealth Bank ដ៏ល្បី។
លោកចាប់ផ្តើមប្រឡូកនយោបាយ ដោយផ្ដើមពីការធ្វើជាសមាជិកក្រុមប្រឹក្សាតំណាងរបស់និសិ្សត នៅសាកលវិទ្យាល័យ។ ក្រោយឆ្នាំ ១៩៨៤តំណែងនយោបាយរបស់លោក កាន់តែកើនឡើងរហូតដល់ក្លាយជាសមាជិកសភារដ្ឋ Grayndler ក្នុងឆ្នាំ១៩៩៦។
នៅឆ្នាំ ២០០៧ នៅពេលដែលគណបក្សកម្មករបានទទួលជ័យជំនះ លោក Albanese បានទទួលឱកាសចាប់យកតំណែងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជាលើកដំបូង និងបានបង្ហាញសមត្ថភាពកាន់តែខ្លាំង រហូតត្រូវបានបោះឆ្នោតតែងតាំងជាប្រធានបក្សនៅឆ្នាំ ២០១៩។