ឆ្មាព្រៃ ស្ថិតក្នុងចំណោមត្រកូលខ្លាទាំង ៧ប្រភេទ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ សត្វឆ្មាព្រៃ (Jungle cat) Felis chaus ជាសត្វកម្រមួយប្រភេទ ហើយសត្វប្រភេទនេះក៏កំពុងមានវត្តមាននៅប្រទេសកម្ពុជាផងដែរ។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ឆ្មាព្រៃជាប្រភេទមំសាសត្វមួយក្នុងចំណោមត្រកូលខ្លាទាំង ៧ប្រភេទ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ឆ្មាព្រៃមានវត្តមានភាគច្រើននៅក្នុងតំបន់ការពារធម្មជាតិនៃតំបន់ការពារទេសភាពខ្ពង់រាបភាគខាងកើត និងតំបន់ការពារទេសភាពខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា។

សត្វឆ្មាព្រៃ តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវកន្លងមកបង្ហាញថា នៅក្នុងប្រទេសកម្ពុជា សត្វឆ្មាព្រៃ វាចូលចិត្តរស់នៅក្នុងព្រៃល្បោះ។ សត្វឆ្មាព្រៃ ភាគច្រើនស៊ីសត្វជាចំណីដែលដូចជា ពពួកថនិកសត្វមាឌតូច (ដូចជាទន្សាយ កណ្តុរ កំប្រុក ជាដើម) និងសត្វស្លាបផងដែរ៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner