អង្គការណាតូពន្លឿនបេក្ខភាពអ៊ុយក្រែនចូលជាសមាជិកណាតូ ខណៈរុស្ស៊ីកំពុងមានប្រៀបលើសង្គ្រាមក្នុងរដូវត្រជាក់ (Video Inside)
អត្ថបទដោយ៖
Apsara Net
ប្រទេសក្នុងក្រុមសម្ព័ន្ធអង្គការណាតូទាំង៣០ប្រទេស បានធ្វើកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ជំរុញការនាំអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូឱ្យកាន់តែឆាប់ ខណៈរុស្ស៊ីកំពុងតែសំរុកការបាញ់ផ្លោងផ្តាច់ភ្លើងអគ្គិសនី និងទឹកក្នុងរដូវរងា ដើម្បីបង្ខំឱ្យអ៊ុយក្រែនចុះញ៉ម។ ពេលនេះល្បិចប្រយុទ្ធលើសមរភូមិ ក្នុងរដូវរងាទាំងរុស្ស៊ី និងអង្គការណាតូ បានបញ្ចេញមករៀងៗខ្លួន ប៉ុន្តែអ្នកដែលទ្រាំទ្របន្ទុកធ្ងន់ជាងគេនោះ គឺប្រទេសអ៊ុយក្រែន និងពលរដ្ឋអ៊ុយក្រែននោះទេ ដែលកំពុងរងទុក្ខវេទនា ដោយសារសង្គ្រាមនៅមិនទាន់បានបញ្ចប់ ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍