វីតាលប្រគល់រង្វាន់ដល់គូស្វាមីភរិយាថ្មី ១២គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធី “ចំណងដៃគូស្នេហ៍អមតៈ” លើកទី១

ភ្នំពេញ៖ គូស្វាមីភរិយាថ្មី ១២គូដែលមានសំណាងឈ្នះរង្វាន់ពីការចាប់ឆ្នោតផ្សងសំណាងក្នុងកម្មវិធី “ចំណងដៃគូស្នេហ៍អមតៈ” លើកទី១ បានមកទទួលយករង្វាន់ជាផ្លូវការហើយពីតំណាងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ដែលពិធីនេះ រៀបចំឡើងនៅរោងចក្រផលិតទឹកពិសាវីតាល់ ។

ថ្លែងក្នុងពិធីនេះ តំណាងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា កម្មវិធីប្រគល់រង្វាន់នេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរទៅដល់គូស្វាមីភរិយាថ្មី ដែលមានសំណាងឈ្នះរង្វាន់ក្នុងកម្មវិធី “ចំណងដៃគូស្នេហ៍អមតៈ” ក្នុងការជាវទឹកពិសាវីតាល់ប្រើប្រាស់ក្នុងពិធីរៀបមង្គលការ ។

តំណាងក្រុមហ៊ុនបន្តថា គូស្វាមីភរិយាថ្មីទាំង ១២គូនេះ បានឈ្នះរង្វាន់ពីកម្មវិធីចាប់ឆ្នោតផ្សងសំណាងក្នុងកម្មវិធី “ចំណងដៃគូស្នេហ៍អមតៈ” កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលបានធ្វើការផ្សាយផ្ទាល់ពីគេហទំព័រហ្វេសប៊ុកផ្លូវការទឹកពិសាវីតាល់ ។

ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី ក៏បានធ្វើបទបង្ហាញពីខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនទៅដល់គូស្វាមីភរិយាទាំង១២គូផងដែរ។ វីតាល់នឹងបន្តស្វែងរកគូស្វាមីភរិយាដែលមានសំណាងឈ្នះរង្វាន់ធំ ក្នុងកម្មវិធី “ចំណងដៃគូស្នេហ៍អមតៈ” ជាបន្តបន្ទាប់រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ផងដែរថា វីតាល់ ជាទឹកពិសាឈានមុខគេក្នុងស្រុកដែលទទួលបានការគាំទ្រពេញនិយមពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស។ ទឹកពិសាវីតាល់នៅតែបន្តរក្សាពង្រឹងគុណភាពខ្ពស់ ដើម្បីជាចំណែកចូលរួមគាំទ្រដល់សុខុមាលភាពសង្គមកម្ពុជា ជាពិសេសតាមរយៈមូលនិធិ២៥រៀល ដែលបានផ្តួចផ្តើមឡើងរយៈពេលជាង១០ឆ្នាំបានចូលរួមឧបត្ថម្ភគាំទ្រគម្រោងនានា និងចូលរួមកិច្ចការសង្គមយ៉ាងមមាញឹកនៅកម្ពុជា៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner