យានយន្តល្មើសចំនួន ៤០១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលថ្ងៃទី២០ ខែធ្នូ ម្សិលមិញ
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១៦០គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។
ក្នុងនោះដែរ មាន យានយន្ត ចូល គោលដៅ ចំនួន ៥២០ គ្រឿង ម៉ូតូ ចំនួន ៤៣៣ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៤០១ គ្រឿង មាន ម៉ូតូ ចំនួន ៣៣៣ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ។
ប្រភពដដែលបន្ត រយៈពេល ២០ ថ្ងៃ ( ថ្ងៃ ទី ០១-២០ ខែធ្នូ ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ៣០.៩២៧ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៦.៩២១ គ្រឿង ម៉ូតូ មាន ចំនួន ៦.០៨១ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។
សូមជម្រាបផងដែរថា កាលពីថ្ងៃទី២០ ខែធ្នូ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាល អោយ មនុស្ស ស្លាប់ ចំនួន ១ នាក់ របួសធ្ងន់ ចំនួន ១០ នាក់ ( ស្រី ៣ នាក់ ) និង របួសស្រាល ចំនួន ៤ នាក់ ( ស្រី ២ នាក់ ) គឺបានកើតឡើង ដោយសារតែការប៉ះទង្គិចគ្នា ចំនួន ១០លើក៕ ដោយ៖ ឆៃហួត