ព្រះកម្រតេងអញមហាសេនាបតីស្រីវីរេន្ទ្រវម៌្ម ជាអ្នកសញ្ជកកវីស្វរៈ និងជាមេទ័ពដែលមានតួនាទី និងឋានៈខ្ពស់បំផុតក្នុងចំណោមមន្ត្រីកងទ័ពនារជ្ជកាលព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០)
អត្ថបទដោយ៖
AMS OneMinute
សូមជម្រាបថា “ព្រះកម្រតេងអញ” ជាឋានន្តរនាមសម្រាប់រាជវង្សានុវង្ស អភិជន មហាមន្ត្រី ដែលមានន័យថា “ព្រះបាទ”។ ពាក្យ “កម្រតេងអញ” ជាពាក្យខ្មែរបុរាណ ដោយពាក្យ “កម្រតេង” មានន័យថា “ម្ចាស់” រីឯពាក្យ “អញ” មានន័យថា “ខ្ញុំ” ដូច្នេះពាក្យ “កម្រតេងអញ” គឺមានន័យថា “ម្ចាស់របស់ខ្ញុំ ឬ លោកម្ចាស់របស់ខ្ញុំ”។


