ជនអនាថា និងអ្នកប្រើប្រាស់ថ្នាំញៀន ១៨នាក់ ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ ចុះរដ្ឋបាលប្រមូលយកទៅដាក់សង្គមកិច្ចរាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្រុមជនអនាថា និងអ្នកប្រេីប្រាស់សារធាតុញៀន ១៨នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី២ នៃខណ្ឌមានជ័យ បានចុះរដ្ឋបាល និងប្រមូលយកទៅមន្ទីរសង្គមកិច្ចនីតិសម្បទារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២២ នេះ ។

ក្នុងប្រតិបត្តិការណ៍ខាងលេីនេះ ដឹកនាំដោយលោក ទូច សំអុល ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី២ សហការណ៍ជាមួយមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី២ និងលោកមេភូមិ ដឹកនាំកម្លាំងចម្រុះចុះរដ្ឋបាលប្រមូលជនអនាថា និងអ្នកប្រេីប្រាស់សារធាតុញៀន ស្ថិតក្នុងភូមិព្រែកទាល់១ ភូមិដំណាក់៤ ភូមិដំណាក់ធំ១ និងភូមិភ្នាត ដោយប្រមូលបានចំនួន ១៨នាក់ ។

គួរបញ្ជាក់ថា ជនអនាថា និងជនញៀនថ្នាំទាំងអស់នេះតែងតែដើរអុកឡុកក្នុងមូលដ្ឋាន ដោយគប់ផ្ទះ គប់អ្នកធ្វើដំណើរលួចគាស់ផ្ទះ និងបង្កការរំខានដល់បងប្អូនប្រជាពលរដ្ឋជាញឹកញាប់ ។

បច្ចុប្បន្ន ជនអនាថា និងអ្នកប្រេីប្រាស់សារធាតុញៀនទាំង ១៨នាក់ខាងលេី ត្រូវបានកម្លាំងចម្រុះចាប់បញ្ជូនទៅមន្ទីរសង្គមកិច្ចនីតិសម្បទារាជធានីភ្នំពេញ ដេីម្បីអនុវត្តន៍បន្ត ៕ ដោយ ៖ ប៊ុនធី និងភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner