ការទូតយោធាចុងក្រោយរបស់កម្ពុជា!
អត្ថបទដោយ៖
AMS OneMinute
លោករដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន បានឆ្មកជួបមួយទល់មួយជាមួយរដ្ឋមន្រ្តីការបរទេសភូមា ដោយភ្ជាប់ថាឈាមជ័ររបស់លោកក៏ចេញពីទាហានដែរ ហើយនៅតែជាឧត្តមសេនីយ៍មួយរូបនៅឡើយរបស់កម្ពុជា ដូចនេះលោកសូមផ្ញើនូវសំណើចុងក្រោយទៅមេដឹកនាំយោធាផុតលេខ មីង អោងឡាំង ថាលោកចង់ជួបសន្ទនាដោយផ្ទាល់ជាមួយនឹងលោកស្រី អោងសានស៊ូជី តាមទូរសព្ទ។ បើបានដូចសំណើមែន វាជាកាដូចុងឆ្នាំដ៏ធំមួយសម្រាប់កម្ពុជា ហើយវាក៏សាកសមដែលរដ្ឋមន្រ្តីការបរទេសកម្ពុជារូបនេះគួរទទួលបានចំពោះការខិតខំប្រឹងប្រែងជួយភូមារហូតមកទល់ពេលនេះ។
គ្រាន់តែជួបតាមទូរសព្ទមានអ្វីអស្ចារ្យ?
ចាប់តាំងពីរដ្ឋប្រហារយោធានៅដើមឆ្នាំ២០២១មក គ្មានមេដឹកនាំឬជនជាតិបរទេសណាម្នាក់ត្រូវបានអនុញ្ញាតឱ្យជួបលោកស្រី ស៊ូជី ឡើយ ហើយក៏គ្មាននរណាបានដឹងអំពីស្ថានភាពសុខទុក្ខ ឬសុខភាពរបស់លោកស្រី ស៊ូជី នៅក្នុងពន្ធនាគារយ៉ាងដូចម្តេចដែរ៕


