កម្មករ១៨នាក់ ជាប់នៅក្នុងអណ្តូងរ៉ែមាសក្នុងតំបន់ Xinjiangប្រទេសចិន

ចិន៖ កម្មករ១៨នាក់ ជាប់នៅក្នុងអណ្តូងរ៉ែមាសក្នុងតំបន់ Xinjiangប្រទេសចិន។ អណ្ដូងរ៉ែមាសនេះបានបាក់រលំ កាលពីថ្ងៃសៅរ៍ទី២៤ខែធ្នូនេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនដែលបានរាយការណ៍។

ប្រភពដដែលបន្តថា ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកមនុស្សដែលជាប់ក្នុងអណ្ដូងរ៉ែ នៅទាំងមនុស្ស 18នាក់។ប្រភពលើកឡើងទៀតថា អណ្ដូងរ៉ែមាសនោះមានមនុស្សសរុបចំនួន ៤០នាក់កំពុងធ្វើការនៅក្រោមដីនៅអណ្តូងរ៉ែនៅក្នុងស្រុក Yining ។ ទីតាំងកើតហេតុមាន ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីព្រំដែនចិនជាមួយប្រទេសកាហ្សាក់ស្ថាន។

ក្រុមសង្គ្រោះបានសង្គ្រោះ កម្មករចំនួន ២២នាក់រួចហើយខណៈ 18 នាក់នៅតែជាប់ក្រោមដីនៅឡើយ។

ទីភ្នាក់ងារ ស៊ីនហួ(Xinhua) បាននិយាយ ថា “ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការដើម្បីទាញយកអ្នករុករករ៉ែដែលនៅសេសសល់” ។
សុវត្ថិភាព ក្នុងអណ្ដូងរ៉ែនៅចិនត្រូវបានគេមើលឃើញថា មានភាព ប្រសើរឡើង ក្នុង រយៈពេល ប៉ុន្មាន ទសវត្សរ៍ ថ្មីៗ នេះ ។ ប៉ុន្តែគ្រោះថ្នាក់នៅតែកើតឡើងជាញឹកញាប់នៅក្នុងតំបន់ឧស្សាហកម្មការត្រួតពិនិត្យសុវត្ថិភាពមានភាពធូររលុង ជាពិសេសនៅកន្លែងដែលនៅតំបន់ដាច់ស្រយាល។

កាលពីខែកញ្ញាឆ្នាំមុន កម្មកររ៉ែ ១៩នាក់បានជាប់គាំងនៅក្រោមដីនិងបានស្លាប់ បន្ទាប់ពី អណ្តូងរ៉ែធ្យូងថ្មនៅក្នុងខេត្ត Qinghai ភាគពាយ័ព្យចិនបានបាក់ ។កាលពីខែធ្នូ ឆ្នាំ ២០២១អ្នករុករករ៉ែចំនួន ២០នាក់ត្រូវបានជួយសង្គ្រោះពីអណ្តូងរ៉ែធ្យូងថ្មដែលលិចទឹកនៅក្នុងខេត្ត Shanxi ភាគខាងជើងចិន ខណៈដែលកម្មករ២នាក់ផ្សេងទៀតបានស្លាប់ក្នុងហេតុការណ៍នោះ៕
ដោយ:វណ្ណស័ក្កិ

ads banner