តោះទៅលេងប្រាសាទរលំ!

អត្ថបទដោយ៖
AMS OneMinute

ប្រាសាទរលំដែលស្ថិតនៅចម្ងាយ ២គីឡូម៉ែត្រភាគពាយ័ព្យនៃប្រាសាទកោះកេរ ក្នុងខេត្តព្រះវិហារ ទទួលរងការបំផ្លិចបំផ្លាញដោយពួកឈ្មួញលួចវត្ថុបុរាណទុច្ចរិតក្នុងកំឡុងឆ្នាំ១៩៦០ ដែលជាពេលដែលវត្ថុបុរាណខ្មែរកំពុងពេញនិយមខ្លាំងក្នុងទីផ្សារពិភពលោក។

បើយើងសម្លឹងហួសគំនរថ្មបាយក្រៀមបាក់បែកទាំងឡាយ ប្រាសាទនេះនៅសល់តួប៉មប្រាសាទតែមួយគត់ក្នុងចំណោម៣ ដែលនៅឈរ។ នៅក្បែរប្រាសាទ គេឃើញមានផ្ទាំងរូបចម្លាក់តោ ដែលនៅសល់តែក្រញាំជើង និងផ្ទាំងរូបចម្លាក់ព្រះពុទ្ធបដិមា ដែលទំនងជាត្រូវបានបំផ្លាញកំឡុងពេលពួកចោរគាស់ចេញពីខ្លោងទ្វារធំ។ នៅបរិវេណខាងក្រៅនៃតួប្រាសាទ គេក៏ឃើញមានទម្រថ្មភក់ ដែលត្រូវបានគេស្គាល់ថា “ទួលបល្ល័ង្គលិង្គ” សម្រាប់តម្កល់លិង្គព្រះឥសូរ ប៉ុន្ដែឥឡូវនេះត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំ – Andy Brouwer

📚 https://www.facebook.com/100063628026091/posts/pfbid02FC5ZS1uBf48e2CFbyysHQhJss2BWqG9dC4QqnxnAsR8okfr5NPr97pJyK4M2mR8Ul/?mibextid=cr9u03

#ams1minute

ads banner