ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ចុះប្រគល់ផ្ទះមួយខ្នងជូនលោកព្រិន្ទបាលទោ ហេង ជាន អតីតយុទ្ធជនស្រុកស្ទោង

ខេត្តកំពង់ធំ៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយ អាជ្ញាធឬដែនដី និងក្រុមការងារ បានអញ្ជើញចុះប្រគល់ផ្ទះមួយខ្នងជូនលោកព្រិន្ទបាលទោ ហេង ជាន អតីតយុទ្ធជនសោធននិវត្តន៍ដែលជាខ្នងផ្ទះលើកទី២៣៦ អំណោយដ៏ថ្លៃថ្លាសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា ខ្នងផ្ទះដែលបានជូនអតីតយុទ្ធជននេះ គឺត្រូវបានសាងសង់ឡើហដោយគណៈកម្មាធិការសមាគមអតីតយុទ្ឋជន កម្ពុជាខេត្តពង់ធំ តាមរយៈ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនសោធននិវត្តន៍នៅភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។

លោក ព្រិន្ទបាលទោ ហេង ជាន អាយុ៦៤ឆ្នាំ ចូលបម្រើជាមន្ត្រីនគរបាលជាតិនៅឆ្នាំ១៩៩០ នៅអធិការដ្ឋាននគរបាលស្រុកស្ទោង ខេត្តកំពង់ធំ ចូលនិវត្តន៍នៅឆ្នាំ២០១៤ មានភរិយានិងកូន ៥នាក់ ប្រកបមុខរបរធ្វើស្រែ គួបផ្សំនិងប្រាក់បៀវត្សប្រចាំខែ និងក្នុងពិធីបានឧបត្ថម្ភបន្ថែម អំណោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី មាន ៖ អង្ករ ១០០គីឡូក្រាម មី ២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ និងសម្ភារៈសម្រាប់ ប្រើប្រាស់ក្នុងផ្ទះបាយមួយព្រមទាំងថវិកា មួយចំនួនផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវ ដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ថែរក្សាសុខភាព និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៤និងដូសទី៥ ឲ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព លោកព្រិន្ទបាលទោ ហេង ជាន បានសូមគោរពគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្ត បន្តគាំទ្រសម្តេចតេជោហ៊ុន សែន លុះអវសាន្តជីវិត ៕ ដោយ ប៊ុន រដ្ឋា

ads banner