ស្លាប់មនុស្ស ៥០នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រយៈពេលបីថ្ងៃ នៅវៀតណាម
អត្ថបទដោយ៖
លន់ សារ៉ាត
ហាណូយ៖ គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសវៀតណាមបានកើនឡើង៨៣លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ៥០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រយៈពេល ៣ថ្ងៃ ដែលទើបបានបញ្ចប់ កាលពីថ្ងៃចន្ទ។
ក្រៅពីនេះ ក៏មានមនុស្ស ៥១នាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថា បានរងរបួសផងដែរ។ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ចំនួនអ្នកស្លាប់កើនឡើង ៣១% និងអ្នករបួសកើនឡើង៤៥% ហើត ចំនួនគ្រោះថ្នាក់វិញ បានកើនឡើង ២៩%។
ក្នុងនោះផងដែរ មានករណីល្មើសច្បាប់ចរាចរណ៍ចំនួន ២១.៨០០ ករណី ដែលប៉ូលីសផាកពិន័យជាង ៣៧ ពាន់លានដុង (១,៥៧ លានដុល្លារ) ដកហូតប័ណ្ណបើកបរចំនួន ៣.៦០០ គ្រឿង និង រឹបអូសយានយន្តចំនួន ៦.៥៤០ គ្រឿង ក្នុងនោះ មានរថយន្ត ៣៨៨ គ្រឿង៕ ប្រភព៖ VNexpress, ប្រែសម្រួលដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ