ក្រសួងសុខាភិបាល សូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នជានិច្ចនូវការចម្លងវីរុសកូវីដ-១៩ និងបន្តអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩
ភ្នំពេញ ៖ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល សូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នជានិច្ចនូវការចម្លងវីរុសកូវីដ-១៩ ដោយបន្តអនុវត្តន៍វិធានការ៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញបន្តបន្ទាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីការពារការផ្ទុះឡេីងវិញនូវការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
សូមជម្រាប់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤០,៩៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៩,៩៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,២៨%។
សូមបញ្ជាក់ថា ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ មាន អ្នកឆ្លង ថ្មី ០៦នាក់ ,អ្នកជាសះស្បើយ ០៨នាក់ និងអ្នកជំងឺស្លាប់ គ្មាន៖ ករណីឆ្លង សហគមន៍ អ្នកឆ្លងថ្មី ០៦នាក់ (អូមីក្រុង), អ្នកដំណើរពីបរទេសគ្មាន គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។ អ្នកឆ្លងសរុប 138,628នាក់។ អ្នកជាសះស្បើយ 135,547នាក់។ អ្នកស្លាប់ 3,056 នាក់៕
ដោយ៖ ឆៃហួត និងប៊ុនធី