សម្តេចតេជោ៖ ថ្ងៃ១៤ មករា ឆ្នាំ២០២៣ គឺជាខួប៣៨ឆ្នាំ នៃការកាន់អំណាចជានាយករដ្ឋមន្ត្រី (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថានៅថ្ងៃទី១៤ មករា ឆ្នាំ២០២៣ជិតមកដល់នេះ គឺនឹងក្លាយជាខួប៣៨ឆ្នាំ នៃការកាន់អំណាចជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។ គួរបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាក្នុងឆ្នាំ១៩៨៥នាជំនាន់នោះ បោះឆ្នោតក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រី។ នៅថ្ងៃទី១៤មករាខាងមុខនេះ សម្តេចនឹងយកថ្ងៃខួបរំលឹកទិវា៣៨ឆ្នាំនោះ ដើម្បីជួបជាមួយអ្នកកាសែតទូទាំងប្រទេសក្នុងរាត្រីសមោសររបស់ក្រុមអ្នកសារព័ត៌មាន។

រាត្រីសមោសរជួបជុំជាមួយក្រុមអ្នកសារព័ត៌មាន បានផ្អាករយៈពេលប្រមាណ៣ឆ្នាំរួចមក ហើយដោយសារតែវិបត្តិឆ្លងជម្ងឺកូវីដ១៩។ ថ្ងៃទី១៤មករាឆ្នាំ២០២៣ចុងសប្តាហ៍នេះ គឹជាលើក ដំបូងហើយដែលរាត្រីសមោសរជាមួយក្រុមអ្នកសារព័ត៌មានទូទាំងប្រទេសត្រូវបានរៀបលើក ដំបូងសាឡើងវិញក្រោយស្ថានការណ៍ឆ្លងកូវីដ១៩ត្រូវបានគ្រប់គ្រងល្អដោយរាជរដ្ឋាភិបាលកម្ពុជា។

ads banner