អាជ្ញាធរខណ្ឌមានជ័យ ឆ្មក់បង្ក្រាបទីតាំងជល់មាន់អនឡាញឃាត់ខ្លួនមនុស្សប្រុសស្រី ៦នាក់ ដកហូតវត្ថុម៉ូតូចំនួន ៧គ្រឿង និងវត្ថុតាងមួយចំនួនធំ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ដោយមានចង្អុលបង្ហាញពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ លោក សេង គន្ធ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណះបញ្ជាការឯកភាពខណ្ឌ បើកការចុះបង្ក្រាបទីតាំងជល់មាន់តាមប្រព័ន្ធ អនឡាយ មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងអាជ្ញាធរជំនាញ បានធ្វើការឃាត់ខ្លួនមនុស្ស ៦នាក់ ស្រី ៣នាក់ មានអ្នកលេង និងអ្នកមើលការ និងដកហូតវត្ថុម៉ូតូចំនួន ៧គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនធំផ្សេងទៀតផងដែរ ។

បន្ទាប់ពីធ្វេីការបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រីដែលពាក់ព័ន្ធ ព្រមទាំងប្រមូលវត្ថុតាងបានហេីយ កម្លាំងជំនាញបានធ្វេីការដឹកបញ្ចូនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី ៕




ដោយ ៖ ជីម ភារ៉ា