ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ ខេត្តព្រះសីហនុ ទប់ស្កាត់កុំឱ្យទឹកកខ្វក់ហូរចូលសមុទ្រ

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តព្រះសីហនុ កំពុងជួសជុលប្រព័ន្ធលូប្រអប់ទឹកភ្លៀង ដើម្បីទប់ស្កាត់កុំឱ្យទឹកកខ្វក់ហូរចូលសមុទ្រ ក្រោយពីរកឃើញ ប្រព័ន្ធលូរំដោះទឹកភ្លៀង មានកម្ពស់មិនស្នើគ្នា។ការជួស ជុស នេះ បន្ទាប់ពីក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តព្រះសីហនុ បានពិនិត្យឃើញថាប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ នៅតាមបណ្ដោយផ្លូវលេខ៣០០ និងលូ ប្រអប់ រំដោះទឹកភ្លៀងមានកម្ពស់មិនស្មើគ្នា (មិនជួបគ្នា) និងប្រព័ន្ធលូ តាមបណ្ដោយផ្លូវលេខ៥០០ និងលូប្រអប់រំដោះទឹកភ្លៀង មាន កម្ពស់ត្រូវគ្នា (កាត់គ្នា)។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបានឱ្យដឹងថា ក្រោយ ពីមានការត្រួតពិនិត្យបញ្ហាទាំងនេះហើយ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានធ្វើការ ជួស ជុលឡើងវិញ ដោយចាប់ផ្ដើមអនុវត្តការងារចំនួនបីរួមមាន ធ្វើការជួសជុលលូដែលខូច ដោយធ្វើការប្ដូរពីលូជ័រអង្កាញ់ មក ជាលូដែលមានគុណភាពល្អជាង ដែលមានជើងទម្រ ជៀសវាង ការបាក់ខូចថ្ងៃក្រោយទៀត។

រដ្ឋបាលខេត្តបានបន្តថា ការងារត្រូវធ្វើបន្ទាប់គឺ ធ្វើសន្ទះទឹក ដើម្បីទប់កុំឱ្យទឹកហូរចូលក្នុងប្រអប់នៅរដូវប្រាំង និងដើម្បី ត្រៀមបើកក្នុងពេលចាំបាច់ និងនៅរដូវវស្សា ការងារចុងក្រោយគឺ ធ្វើការបញ្ចៀសទឹកកខ្វក់ដែលហូរតាមទុយោអង្កាញ់ ដែលខូច ខាតចូលទៅក្នុងប្រព័ន្ធលូទឹកភ្លៀងបណ្ដោះអាសន្ននៅក្នុងស្ថានីយបូម អូរឈើទាល ដើម្បីធ្វើការជួសជុលជាដើម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ កន្លងមកនេះ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត បានពិនិត្យឃើញថាមានករណីទឹក កខ្វក់ហូរ ចាក់ចូលទៅក្នុង សមុទ្រ តាមលូប្រអប់រំដោះទឹកភ្លៀង ចេញពីអូរស្ដេចមឹក មកកាន់ ឆ្នេរអូរឈើទាល ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ៕
ដោយ៖ជា សុខនី

ads banner