ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៤នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១៥ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ២៤នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១០ករណី នៅទូ ទាំង ប្រទេស កម្ពុជា កាលពីថ្ងៃ ទី ១៦ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ២៤នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៥នាក់, ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៥នាក់, ប្រើប្រាស់ ៥ករណី ឃាត់ ១៤នាក់, រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានប្រមូលទុកជាភស្តុតាង។

សូមបញ្ជាក់ថា សកម្មភាពខាងលើ បានធ្វើនៅបួនខេត្ត រួមមាន៖ ខេត្តបាត់ដំបង, ខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល, ខេត្តសៀមរាប, ក្នុងនោះ មាន ៥អង្គភាព បាន ចូលរួម បង្ក្រាប នគរបាល ៥អង្គភាព៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner