ចាប់ពីថ្ងៃទី១៨ ដល់២៤ ខែមករាឆ្នាំ២០២៣ អាកាសធាតុអាចចុះត្រជាក់
ភ្នំពេញ ៖ ក្រសួង ធនធាន ទឹក និង ឧតុនិយម នៅព្រឹកថ្ងៃ អង្គារ ទី ១៧ ខែមករា ឆ្នាំ ២០២៣នេះ បានចេញ សេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសអាចចុះត្រជាក់(ចាប់ពីថ្ងៃទី១៨ ដល់២៤ ខែមករាឆ្នាំ២០២៣)។
បេីយោង តាម សេចក្ដី ជូនដំណឹង របស់ ក្រសួង ធនធាន ទឹក និង ឧតុនិយម បានបញ្ជាក់ថា៖ ចាប់ពីថ្ងៃទី១៨ ដល់២៤ ខែមករាឆ្នាំ២០២៣ ទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ បន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល ៖
សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C
សីតុណ្ណភាពអតិបរមា មានពី ៣០-៣២ °C
អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ពិសេសទំនាបភាគពាយ័ព្យមានជាអាទិ៍ ៖ ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ។
២-តំបន់ខ្ពង់រាប ៖
សីតុណ្ហភាពអប្បបរមា មានពី ១៧-២១ °C
សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ពិសេសជួរភ្នំដងរែក និងខ្ពង់រាបឦសាន្តមានជាអាទិ៍ ៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ។
៣-តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
សីតុណ្ណភាពអតិបរមា មានពី ៣១-៣៣ °C
អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតខ្សោយ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពចុះត្រជាក់ និងថែរក្សាសុខាភាពឱ្យបានល្អ ៕ដោយ ៖ ភារ៉ា និងប៊ុនធី
