កម្ពុជា ម៉ាល់ឌីវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ ធនធានមនុស្ស
អត្ថបទដោយ៖
AMS OneMinute
ម៉ាល់ឌីវនឹងផ្តល់កម្មសិក្សារហូតដល់ ២០នាក់ សម្រាប់ប្រជាជនកម្ពុជាធ្វើការនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងប្រទេសម៉ាល់ឌីវ ដើម្បីពង្រឹងជំនាញបដិសណ្ឋារកិច្ច ផ្តល់ជូននូវវគ្គសិក្សាមុជទឹកកម្រិតបឋមចំនួនមួយកន្លែងរៀបចំដោយឆ្មាំសមុទ្រជាតិម៉ាល់ឌីវសម្រាប់ឆ្នាំ២០២៣ និងផ្តល់អាហារូបករណ៍ចំនួនពីរកន្លែងដល់កម្ពុជា ដើម្បីសិក្សានៅសាកលវិទ្យាល័យជាតិម៉ាល់ឌីវ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សាចំនួន ១០កន្លែងនៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដល់និស្សិតម៉ាល់ឌីវ។



