ប្រជាជនបារាំងជាងមួយលាននាក់បានចេញមុខតវ៉ា លើកំណែទម្រង់ ដំឡើងអាយុចូលនិវត្តន៍របស់រដ្ឋាភិបាល

ប៉ារីស៖ ប្រជាជនបារាំងជាច្រើននាក់កាលពីថ្ងៃព្រហស្បតិ៍ បាន ធ្វើបាតុកម្មនៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល បារាំង ដែលបានធ្វើកំណែទម្រង់លើអាយុចូលនិវត្តន៍ ដោយ ដំឡើង អាយុចូលនិវត្តន៍ពី ៦២ ដល់ ៦៤ ឆ្នាំ វិញ។

ការតវ៉ានេះមានការចូលរួមពីប្រជាជនជាងមួយលាននាក់ដែលមកពីសហជីព និងបុគ្គលិកក្នុងវិស័យការងារសំខាន់ៗជាច្រើន បាន នាំគ្នាចូលរួមតវ៉ាតាមដងផ្លូវដែលបង្កឱ្យមានការប៉ះពាល់ដល់សេវាកម្ម រថភ្លើង យន្តហោះ សាលារៀន និងអាជីវកម្មក្នុងប្រទេស ។ ក្នុងនោះគេប្រទះឃើញមានក្រុមតូចៗខ្លះ បានគុបដុំថ្មនិងដុំ ភ្លើងចូលស្ថានីយប៉ូលិស និងកន្លែងទេសចរណ៍ដ៏ល្បីល្បាញ Eiffel Tower ត្រូវបានបិទជាបណ្តោះអាសន្ន។
កំណែទម្រង់ថ្មីរបស់រដ្ឋាភិបាលបារាំង លោកប្រធានាធិបតី ម៉ាក្រុង គឺការដំឡើងអាយុចូលនិវត្តន៏ដែលនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីឆ្នាំ ២០៣០ ទៅដោយតម្រូវឱ្យធ្វើការបន្ថែមពីរឆ្នាំទៀតមុននឹង ទទួល បានប្រាក់បៀវត្សរ៍ ។
យោងតាមក្រសួងអប់រំប្រទេសបារាំងបានឱ្យដឹងថា ៤០ ភាគរយ នៃគ្រូបង្រៀននៅសាលាបឋមសិក្សា និងវិទ្យាល័យបានចូលរួមធ្វើ កូដកម្ម ។ ខ្សែរថភ្លើងទូទាំងប្រទេសបារាំងនិងខ្សែរថភ្លើងក្រោមដីនៅទីក្រុងប៉ារីស ត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរ និងតម្រូវឱ្យបិទទាំងស្រុង នៅតាមស្ថានីយនីមួយៗ ។ ទន្ទឹមនឹងនេះដែរ ស្ថានីយហោះហើរ Eurostar បានលុបចោលរាល់សេវាកម្មធ្វើដំណើរជាច្រើនពីទីក្រុងប៉ារីសទៅកាន់ទីក្រុងឡុដ៍ ដោយសារយន្តហោះមួយចំនួនត្រូវបាន វាយ កម្ទេចពីសំណាក់អ្នកបាតុកម្ម។ មិនត្រឹមតែប៉ុណ្ណោះ អាកាសយានដ្ឋាន Charles de Gaulle បានរាយការណ៍មកថា ជើងហោះហើរមួយចំនួននឹងត្រូវពន្យាពេលដោយសារតែមានកូដកម្មទៅលើអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងកម្មករភាគ ច្រើននៅរោងចក្រប្រេង Totalenergies លាឈប់ពីកន្លែង ការងារដែលធ្វើឱ្យរាំងស្ទះដល់ការដឹកជញ្ជូនប្រេង។
កំណែទម្រង់ប្រាក់សោធននិវត្តន៍ដែលបានស្នើឡើងក្រោមលោក ម៉ាក្រុងនេះ កើតឡើងនៅពេលដែលប្រជាជនកំពុងជួបប្រទះ នូវកំណើនថ្លៃម្ហូបអាហារ ថាមពល ប្រាក់ខែ និងលក្ខខណ្ឌ នៃការងារ ។
ក្នុងជំនួបរវាងសារព័ត៌មានអេស្ប៉ាញ និងលោកម៉ាក្រុង បានឱ្យ ដឹងថា ការចាប់ផ្តើមច្បាប់ថ្មីនេះក្នុងគោលបំណងបង្កើត សិទ្ធិ ស្មើគ្នាសម្រាប់មនុស្សគ្រប់ជំនាន់ដោយ ៤០ភាគរយ នៃកម្មករ បារាំងនឹងអាចទទួលបានប្រាក់បៀវត្សរ៍ មុនអាយុ ៦៤ឆ្នាំ សម្រាប់អ្នកដែលចាប់ផ្តើមចូលធ្វើការមុន។
គួររំឮកផងដែរថា ការកែប្រែប្រាក់សោធននិវត្តន៍គឺជាបញ្ហាដ៏ ធំមួយដែលកើតមានជាយូរណាស់មកហើយនៅក្នុងប្រទេសបារាំង ជាមួយនឹងការតវ៉ាតាមដងផ្លូវដែលបានបញ្ឈប់កិច្ចខិតខំប្រឹងប្រែងកំណែទម្រង់ក្នុងឆ្នាំ ១៩៩៥ ហើយរដ្ឋាភិបាលជាបន្តបន្ទាប់ ប្រឈមមុខនឹងការតស៊ូយ៉ាងតឹងរ៉ឹងចំពោះការផ្លាស់ប្តូរដែលទីបំផុតបានអនុម័តក្នុងឆ្នាំ ២០០៤ ២០០៨និង ២០១០។
លោក ម៉ាក្រុង ក៏ធ្លាប់មានគម្រោងធ្វើកំណែទម្រង់ប្រព័ន្ធ សោធន និវត្តន៍ របស់ប្រទេសបារាំងកាលពីឆ្នាំ ២០១៩ ផងដែរ ប៉ុន្តែត្រូវបាន លុបចោលដោយសារជំងឺមេរោគរាតត្បាតកូវីដ១៩ បានកើត ឡើង។
គួរបញ្ជាក់ឱ្យដឹងផងដែរថា នៅទ្វីបអឺរ៉ុប និងក្នុងប្រទេសអភិវឌ្ឍន៍ ជាច្រើនផ្សេងទៀត អាយុដែលប្រាក់សោធននិវត្តន៍ទទួលបាន អត្ថប្រយោជន៍ពេញលេញគឺ ៦៥ឆ្នាំ និងកំពុងផ្លាស់ប្តូរកាន់តែ ខ្លាំងឡើងទៅកាន់អាយុ ៦៧ ឆ្នាំ។ ជាមួយគ្នានេះដែរ សហជីព បារាំង គ្រោងនឹងជួបគ្នានៅល្ងាចថ្ងៃព្រហស្បតិ៍ ដើម្បីសម្រេច ថាតើគួរបន្តសកម្មភាពកូដកម្មឬអត់?៕
ដោយ៖ ឡេង អារីតា
ប្រភពព័ត៌មាន៖ Striking French workers lead 1 million people in protest over plans to raise retirement age
France strikes: Workers walk out in mass protests against plans to raise the retirement age | CNN Business

ads banner