ឯកឧត្តម ណុប រ័ត្ននិមល ប្រគល់ពានរង្វាន់បាល់ទាត់ FUTSAL របស់ នាយឧត្តមសេនីយ៍កិត្តិបណ្ធិត ហុីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ទូទាំងស្រុកកណ្តាលស្ទឹង ដើម្បីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា ១៩៧៩ ៧មករា ២០២៣

នៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣ ឯកឧត្តម ណុប រ័ត្ននិមលតំណាង ឯកឧត្តម កិតិ្តបណ្ឌិត ហុីង ប៊ុនហៀងប្រធានក្រុមការងារគណៈបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង និងលោកជំទាវ ប៉ែន ចន្នី អញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ FUTSAL ទូទាំងស្រុកកណ្តាលស្ទឹង ដណ្តើមពានរង្វាន់ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ។

ឯកឧត្តម ណុប រ័ត្ននិមល មានប្រសាសន៍ថា ការរៀបចំកម្មវិធីប្រកួតកីឡាបាល់ទាត់នេះឡើង ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅទូទាំងប្រទេស ដែលកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតស៊ីហ្គេមនាឆ្នាំ២០២៣ និងស្របតាមអនុសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ ឬឲ្យបានមួយប្រភេទ។

ឯកឧត្តម បន្តថា កម្ពុជាពិតជាសំណាងណាស់ ដែលយើងមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការដឹកនាំប្រទេសជាតិធ្វើឲ្យមានសុខសន្តិភាពពេញលេញទូទាំងប្រទេស និងអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។ ឯកឧត្តម បានផ្ដាំផ្ញើដល់ក្រុមកីឡាករត្រូវបន្តថែរក្សាសុខសន្តិភាព និងចូលរួមអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្រេចតេជោ និងវិធានការសុខាធិបាល ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។

ឯកឧត្តម ណុប រ័ត្ននិមល បានឧបត្ថម្ភសម្ភារ ថវិកាដល់កីឡាករទាំង២២ក្រម ចំណាត់ថ្នាក់លេខ១ បានទៅលើកឃុំអំពៅព្រៃដំរីស ទទួលបានពាន១ មេដាយមាស១៥គ្រឿង ទង់១ ប័ណ្ណសរសើរ១ និងថវិកាចំនួន២លានរៀល ចំណាត់ថា្នក់លេខ២ ដំរីមានរិទ្ធ ទទួលបាន មេដាយប្រាក់ ១៥គ្រឿង ទង់១ ប័ណ្ណសរសើរ១ ថវិកា១លាន៥០ម៉ឺនរៀល ចំណាត់ថ្នាក់លេខ៣ នាគពេទបឹងខ្យាង ទទួលបានមេដាយសំរិទ្ធ ១៥គ្រឿង ទង់១ ប័ណ្ណសរសើរ១ ថវិកា១លានរៀល និងក្រុមកីឡាដែលមិនបានជ័យលាភី ១៩ក្រុមទៀត ១ក្រុមទទួលបាន ប័ណ្ណ សរសើរ១ ថវិកា ៥០មុឺនរៀល ដោយឡែក កីទ្បាករទាំងអស់ចំនួន ២៦៤នាក់ មួយនាក់ៗ ២មុឺនរៀល សិស្សានុសិស្ស ចំនួន ១០០នាក់ ម្នាក់ៗ ២មុឺងរៀល និងជូនសាលាស្រុក ១លាន៥០ម៉ឺនរៀលផងដែល ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner