មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ៖ រាល់ការអភិវឌ្ឍមិនមែនធ្វើត្រឹម ១ថ្ងៃ ឬ១ខែ នោះទេ គឺទាមទាពេលវេលា និងការចូលរួមគ្នាពីគ្រប់ផ្នែក គ្រប់ថ្នាក់ រួមទាំងវិស័យឯកជន

កំពង់ធំ៖ ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ បានថ្លែងថា រាល់ការអភិវឌ្ឍមិនមែនធ្វើត្រឹម១ថ្ងៃ ឬ១ខែ នោះទេ គឺទាមទាពេលវេលា និងការចូលរួមគ្នាពីគ្រប់ផ្នែកគ្រប់ថ្នាក់ រួមទាំងវិស័យឯកជនផងដែរ ។ ឯកឧត្តម ជា ចាន់តូ លើកឡើងដូច្នេះនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សាថ្មី១ខ្នង២ជាន់ ជាអំណោយផ្ទាល់របស់ឯកឧត្ដម និងលោកជំទាវ ជូនដល់វិទ្យាល័យ ជា ស៊ីម កំពង់ថ្ម ស្ថិតនៅឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ឯកឧត្តម ជា ចាន់តូ បានលើកឡើងទៀតថា ដើម្បីឲ្យប្រទេសជាតិទទួលបានការអភិវឌ្ឍនិងការរីកចម្រើនថ្មីៗបន្តទៀតនោះ កក្តាសំខាន់ គឺត្រូវតែថែរក្សាការពារឲ្យបាននូវសុខសន្តិភាព ការឯកភាពជាតិ និងការរួមសាមគ្គីភាពគ្នា ឲ្យបានរឹងមាំ។ ជាក់ស្ដែងរាល់សមិទ្ធផល រួមទាំងនៅក្នុងវិទ្យាល័យ ជា ស៊ីម កំពង់ថ្មផងនោះ គឺសុទ្ធតែកើតចេញពីការប្រឹងប្រែងនិងការខិតខំរបស់យើង ពិសេសកក្តាសុខសន្តិភាព ដែលជានយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ឯកឧត្ដម បានបញ្ជាក់ថា បច្ចុប្បន្ន ការអភិវឌ្ឍយុវជនមានសារៈសំខាន់បំផុត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ព្រោះយុវជនជាកម្លាំងបន្តវេន និងជាធនធានមនុស្សប្រកបដោយសក្ដានុពលសម្រាប់អភិវឌ្ឍប្រទេសជាតិ។ ដូចនេះ ការកសាងអគារថ្មីនៅពេលនេះ ជាការរួមចំណែកឆ្លើយតបទាន់ពេលចំពោះការសិក្សារបស់យុវជន ។

លោកនាយកវិទ្យាល័យ ជា ស៊ីមកំពង់ថ្ម បានឲ្យដឹងថា នៅក្នុងឆ្នាំសិក្សា២០២២-២០២៣ សិស្សបានកើនដល់ចំនួន១ ២៩៩នាក់ សិស្សស្រីចំនួន ៧២៣នាក់ ដូចនេះហើយទើបសាលាសម្រេចរៀបចំឱ្យសិស្សរៀនពី ៥៥នាក់ ទៅ៦៥នាក់ក្នុងមួយថ្នាក់។ ដោយមើលឃើញពីតម្រូវការ និងការខ្វះខាតនេះ កាលពីខែកញ្ញា ឆ្នាំ២០២២កន្លងមកនេះ លោកជំទាវខៀវ ស៊ីណា ជា ចាន់តូ និងប្រតិភូ បានជួយកសាងអគាបណ្ណាល័យ ១ខ្នង -ជួយជួសជុលអគារចាស់ៗ និងបានឧបត្ថម្ភសម្ភារៈ និងថវិកាមួយចំនួនទៀតដល់សាលាថែមទៀតផង ។

នៅក្នុងឱកាសនោះ ឯកឧត្ដម ជា ចាន់តូ បានផ្ដល់សម្ភារៈសិក្សា អាវរងារនិងថវិកា ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ ៕

ដោយ វ៉េង លីមហួត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner