ការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តបាត់ដំបង គឺជាគោលដៅអាទិភាព ដើម្បីអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រុងបាត់ដំបង គឺក្រុងមួយដែលស្ថិតនៅក្នុងចំណោមទីក្រុង ទាំង បីរបស់ម្ពុជា ដែលនឹងចូលរួមគំនិតផ្តួចផ្តើមកសាងបណ្តាញ ទីក្រុងឆ្លាត សម្រាប់ប្រទេសសមាជិកអាស៊ានទាំង១០។ទន្ទឹមគ្នានេះដើម្បី ជំរុញ ការរៀបចំកសាងឱ្យក្លាយជាទីក្រុងឆ្លាតវៃ រដ្ឋបាលខេត្តបាត់ដំបង ក៏ បានដាក់ចេញគោលដៅអាទិភាពជាងគេ ដោយផ្តោតលើការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឱ្យកាន់តែមានសោភ័ណភាព។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី«ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តបាត់ដំបងដែលរៀបចំដោយអង្គភាពអ្នកនាំ ពាក្យ រាជរដ្ឋាភិបាលនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបងបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជ្រើសរើស យកទីក្រុងបាត់ដំបង់ ដើម្បីរៀបចំកសាងឱ្យក្លាយជាទីក្រុងឆ្លាតវៃដើម្បី បង្កើតជាទីក្រុងឆ្លាតវៃ ព្រមទាំងឆ្លើយតបនឹងលំហូរប្រជាពលរដ្ឋចូលមក រស់នៅក្នុងទីក្រុង និងទីប្រជុំជនកាន់តែច្រើននាពេលអនាគត។

ឯកឧត្តមបន្តថា រដ្ឋបាលខេត្តបានខិតខំតម្រង់ទិសការអភិវឌ្ឍឱ្យស្របតាម គោល គំនិតទីក្រុងវៃឆ្លាត បច្ចុប្បន្នរដ្ឋបាលខេត្តដាក់ចេញកែលម្អហេដ្ឋា រចនាសម្ព័ន្ធ គឺគោលដៅអាទិភាព ហើយរដ្ឋបាលខេត្តបាននិងកំពុង ធ្វើ កិច្ចការ ជាច្រើនដូចជា ការកសាងផ្លូវ ជួសជុលផ្លូវ ការពង្រីកផ្លូវ ការស្តារ ប្រព័ន្ធលូក្រោមដី ប្រព័ន្ធរំដោះទឹកក្នុងក្រុង ការកសាងទីលានចាក់ សំរាម របស់ក្រុងជាដើម។

អភិបាលខេត្តបាត់ដំបងដដែលបានបញ្ជាក់ដូច្នេះថា ៖ «ក្តីស្រមៃរបស់ រដ្ឋបាលខេត្តបាត់ដំបងយើង គឺយើងធ្វើឱ្យពលរដ្ឋខេត្តយើងមានផ្លូវដើរល្អ ទូលាយ អាចមានផ្លូវជិះកង់ ផ្លូវថ្មើរជើង សម្រាប់បងប្អូនទៅរដ្ឋ អាចដើរ ទៅផ្សាររាត្រី ទៅទិញនេះទិញនោះក្នុងខេត្តបាន ហើយមានកន្លែងសម្រាក លំហែរកាយ កន្លែងហាត់ប្រាណស្អាត ទាំងនេះជាអ្វីដែលខេត្តនឹង ធ្វើឱ្យមាន នា ថ្ងៃអនាគត»។

ពាក់ព័ន្ធនឹងការលើកឡើងនេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងដែរថា បច្ចុប្បន្ននេះខេត្ត មានផ្លូវ កៅស៊ូឆ្លងកាត់ឃុំ‑សង្កាត់ សរុបចំនួន ៩៧ឃុំ-សង្កាត់ លើ ១០៣ ឃុំ-សង្កាត់។ មានផ្លូវជាតិឆ្លងកាត់ចំនួនប្រាំពីរខ្សែ, ផ្លូវខេត្តសរុបចំនួន៤០ ខ្សែ និងមានផ្លូវរថភ្លើងចំនួនមួយខ្សែ ដែលជាបណ្តាញដឹកជញ្ជូនទំនិញ ដ៏ សំខាន់របស់ខេត្តទាំងក្នុងប្រទេស និងក្រៅប្រទេសជាមួយប្រទេសថៃ។
លោកប្រធានមន្ទីរបន្តថា ខេត្ត មានសំណង់ស្ពានជាច្រើន កន្លែងឆ្លងកាត់ ស្ទឹង សង្កែចំនួន១៨កន្លែង ជាពិសេសថ្មីៗនេះ ការកសាងកំណាត់ផ្លូវប្រវែង ជិត៨៥ គីឡូម៉ែត្រ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ បាត់ដំបង -សេរី សោភ័ណ ត្រូវបានបញ្ចប់ជាស្ថាពរ ។ខេត្តក៏បានបញ្ចប់ ការសាងសង់ទីលានកប់សំរាមទំហំជាង២០ហិកតាមួយកន្លែងផងដែរ។ ជាងនេះទៀត ចំពោះផ្លូវលំជនបទ ក្នុងរយៈពេលប្រាំឆ្នាំនេះ ខេត្តបានកសាង ផ្លូវទាំងក្រាលកៅស៊ូ ក្រួសក្រហម និងដីសចំនួន ២៣៤ខ្សែ ប្រវែង ១.៣១៥,៦ គីឡូម៉ែត្រ។
ដោយឡែក ចំពោះការសាងសង់ផ្លូវជាតិលេខ១០ ដែលចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង ក្រោម ជំនួយរបស់រដ្ឋាភិបាលប្រទេសចិន បាននឹងកំពុងដំណើរការសាង សង់ សម្រេចបានប្រមាណ ៦៩,២៨ភាគរយដែលនឹងគ្រោងបញ្ចប់នៅ ចុង ឆ្នាំ២០២៤។

លោកប្រធានមន្ទីរសាធារណការខេត្តបាត់ដំបងរូបនេះ អះអាងថា ៖ «ខេត្តបានបន្តផ្តោតសំខាន់លើការងារកសាងជួសជុល ថែទាំ ផ្លូវជាតិ ផ្លូវខេត្ត និងបន្តកសាងផ្លូវខេត្ត ផ្លូវជនបទ ឱ្យមានគុណភាពខ្ពស់ ក្នុងគោលបំណង តភ្ជាប់បណ្តាញផ្លូវពីទីរួមខេត្ត ទៅស្រុក និងពីស្រុកមកទីរួមខត្ត ដើម្បីចូល រួមចំណែកកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត»។
សូមរម្លឹកដែរថា ក្រុងបាត់ដំបង ជាក្រុងមួយក្នុងចំណោមទីក្រុងចំនួនបី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសជា បណ្តាញទីក្រុងឆ្លាត អាស៊ាន ដែលមានសមាជិកទីក្រុងចំនួន ២៦។ បណ្តាញទីក្រុងឆ្លាតអាស៊ាន ត្រូវបានផ្តួចផ្តើម ឡើងក្នុងឆ្នាំ២០១៨ មានក្របខ័ណ្ឌទីក្រុងឆ្លាតអាស៊ាន ដែលចង្អុលបង្ហាញអំពីយុទ្ធសាស្ត្រ ប្រព័ន្ធគ្រប់គ្រងទីក្រុង ប្រធានបទអភិវឌ្ឍ ដែលត្រូវផ្តោតយកចិត្តទុកដាក់ និងកត្តាជំរុញការងារទីក្រុងឆ្លាត។

កន្លងមក តាមរយៈព្រឹត្តិការណ៍របស់បណ្ដាញទីក្រុងឆ្លាតអាស៊ាន រដ្ឋបាល ខេត្តបានធ្វើការទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍមួយចំនួន រួមមាន៖ ក្រសួងដែនដី ,ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) ប្រទេសជប៉ុន, អង្គការ UNESCAP, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុនជប៉ុន ដើម្បីតម្រង់ទិសដល់ការអភិវឌ្ឍរបស់ខេត្តឱ្យស្រប តាម គោលគំនិតទីក្រុងឆ្លាតផងដែរ៕ ដោយ៖ សែម ពិសី

ads banner