កម្ពុជាធ្វើម្ចាស់ផ្ទះ នៃកម្មវិធី «បវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣» ចូលរួមពី៣០ប្រទេស (Video Inside)

កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ នៃកម្មវិធីប្រកួតជ្រើសរើស «បវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣»។ កម្មវិធីនេះ បាននិងកំពុងប្រព្រឹត្តទៅរវាងថ្ងៃទី២៤-២៩ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេក្ខភាពបវរកញ្ញាមកពីចំនួន៣០ប្រទេស រួមមានមកពី បុតស្វាណា, កម្ពុជា, ចិន ឥណ្ឌា ជប៉ុន ឡាវ ឡេតូនី ប៉ាគីស្ថាន ហ្វីលីពីន តង់ហ្សានី វៀតណាម និងប្រទេស ហ្ស៊ីម បាបវ៉េ ជាដើម។

ប្រធានរៀបចំកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ លោកស្រី ហាឡី អាមីន Halley Amin បានឱ្យដឹងថាគោលបំណងរបស់កម្មវិធី «បវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ ២០២៣» គឺដើម្បីលើកកម្ពស់សមត្ថភាពស្ត្រីទាំងនៅកម្ពុជា និងនៅទូទាំងពិភពលោក ដែលជាឆ្អឹងខ្នងដ៏សំខាន់មិនអាចខ្វះបាន។

លោកស្រីបានបន្តថា ក្រៅពីនេះ ក៏ដើម្បីលើកស្ទួយ ផ្សព្វផ្សាយពីវិស័យទេសចរណ៍, វិស័យវប្បធម៌ វិស័យបរិស្ថាននៅកម្ពុជា ដែលស្របទៅនឹង ចក្ខុវិស័យរបស់អង្គការសហប្រជាជាតិ ដែលកំពុងយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យទាំងនេះ។

កម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ រវាងពីថ្ងៃទី២៤-២៩ ខែមករា ឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ៕

ads banner