កម្ពុជាបន្ទាបការព្យាករណ៍លើកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ (Video Inside)
កម្ពុជាបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនពី ៦.៦ភាគរយ មកនៅត្រឹម ៥.៦ភាគរយសម្រាប់ឆ្នាំ២០២៣។ ការព្យាករណ៍នេះ បានធ្វើឡើងដោយរដ្ឋមន្រ្តីប្រតិភូលោក វង្សី វិស្សុត ដែលជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក វង្សី វិស្សុត ក្នុងវេទិកាសាធារណៈស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការ គ្រប់គ្រងឆ្នាំ២០២៣ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ បានបញ្ជាក់ថា ទោះជាមានការបន្ទាបការព្យាករណ៍នេះក្តី វានៅតែជាតួលេខដ៏ល្អសម្រាប់ សេដ្ឋកិច្ចកម្ពុជា និងជាតួលេខប្រហាក់ប្រហែលនឹងការវាយតម្លៃរបស់ស្ថាប័នអន្ដរជាតិធំៗផងដែរ។
លោកបានបន្តថា «កំណើនសេដ្ឋកិច្ចឆ្នាំ២០២៣នេះ ធៀបនឹងឆ្នាំ២០២២ មានការ កើនឡើងបន្ដិច ដោយសារតែការងើបឡើង នៃវិស័យកសិកម្ម ក្នុងកំណើន១.១ភាគរយ ខណៈឆ្នាំ២០២២មាន០.៧ភាគរយ, ផលិតផលកម្មន្ដសាលមិនមែនកាត់ដេរ រំពឹងមានកំណើន ៥.៥ភាគរយ ប៉ុន្ដែជាក្ដីសង្ឃឹមខ្លាំងគឺការកើនឡើង នៃវិស័យទេសចរណ៍ ដោយសារប្រទេស ជាប់កម្ពុជាមានវៀតណាម និងថៃ… វិស័យទេសចរណ៍ក្នុងប្រទេសទាំងពីរក្បែរខាងកើនឡើងខ្លាំង ។ លោកបញ្ជាក់ថាបើប្រទេសទាំង២នោះកើនឡើងលើវិស័យទេសចរណ៍ កម្ពុជាក៏មានការកើនឡើងដូចគ្នា។