លោកជំទាវ ភឿង សកុណា អញ្ជើញបើកសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣
ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៣ ដែលមានរយៈពេល ២ ថ្ងៃគឺថ្ងៃទី ២៦- ២៧ ខែមករា ឆ្នាំ ២០២៣ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ។
នៅក្នុងពិធីបើកសន្និបាតនេះដែរ លោកជំទាវបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ចាប់តាំងពីរាជរដ្ឋាភិបាលបានបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកដំណើរការប្រជុំដោយផ្ទាល់ផង និងពីចម្ងាយផង ដោយបន្តអនុវត្តវិធានការ 3កុំ និង3ការពារយ៉ាងភ្ជាប់ខ្ជួន ដូច្នេះនៅថ្ងៃនេះលោកជំទាវរដ្ឋមន្ត្រីបានចូលរួមបើកសន្និបាតបុកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ2022 និងលើកទិសដៅការងារសម្រាប់ឆ្នាំ2023 ដោយដាក់អនុសាសន៍ទិសដៅការងារបន្តទាំង 17ចំនុចនគឺទី1- គ្រោងបញ្ចប់ការរៀបចំពង្រាងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការកំណត់ប្លង់គោលប្រើប្រាស់ដីធ្លី ទី2- គ្រោងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឲ្យដល់កម្រិតការិយាល័យដើម្បីពង្រឹងយន្តការគ្រប់គ្រងការងារ ទី3- គ្រោងជួសជុលសំណង់ប្រាសាទ ទី4- គម្រោងអភិរក្សប្រាសាទបុរាណ ទី5- គ្រោងសំអាតនិងរៀបចំសម្រាប់សណ្តាប់ធ្នាប់បុរាណដ្ឋាន ទី6- គ្រោងធ្វើសាលាកបត្រកាន់កាប់បុរាណដ្ឋាន ទី7- គ្រោងធ្វើកំណាយបុរាណវិទ្យា ទី8- គ្រោងពង្រឹងការទប់ស្កាត់ឲ្យមានការថយចុះ 50%(ល្បាតជាប្រចាំ ចុះអប់រំផ្សព្វផ្សាយ បង្កើតមុខរបរដល់ប្រជាជន) និងគ្រោងរៀបចំចេញម៉ូតផ្ទះគំរូ ទី9- គ្រោងបើកវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីលើជំនាញអភិរក្សវប្បធម៌រូបី ទី10- គ្រោងរៀបចំសិក្ខាសាលាអំពីការទប់ស្កាត់ការជួញដូរវត្ថុបុរាណ ទី11- គ្រោងរៀបចំសន្និសីទ អំពីប្រាសាទព្រះវិហារនិងប្រាសាទកោះកេរ្តិ៍ ទី12- បន្តកិច្ចសហប្រតិបត្តិដើម្បីអភិរក្សវប្បធម៌រូបិយ ជាមួយអាមេរិក និងឥណ្ឌា ហើយត្រៀមសហការជាមួយភាគីចិន ទី13- គ្រោងសិក្សាស្រាវជ្រាវ បកប្រែ បោះពុម្ព និងចងក្រងស្ថិតិគាំទ្រដល់ការអភិរក្សវប្បធម៌អរូបី ទី14- បន្តលើកកម្ពស់ទេសភាពវប្បធម៌ គ្រោងបង្កើនភាពបៃតងក្នុងតំបន់បេតិកភណ្ឌ ទី15- គ្រោងអភិវឌ្ឍន៍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់បេតិកភណ្ឌ, គ្រោងសាងសង់ផ្លូវថ្មី, គ្រោងកែលម្អផ្លូវ, គ្រោងរៀបចំវង់ទស្សនា, គ្រោងលុបបំបាត់សំណង់គ្មានសណ្ដាប់ធ្នាប់ និងគ្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទី16- បន្តអភិវឌ្ឍន៍សហគមន៍នៅក្នុងតំបន់បេតិកភណ្ឌ គ្រោងបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ, ជំនាញកសិកម្មដល់សិស្សានុសិស្ស, ជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋលើជំនាញការចិញ្ចឹមជ្រូកព្រៃលក្ខណៈគ្រួសារ និងកសិកម្ម និងទី17- បន្តជំរុញកំណើនភ្ញៀវចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ សារមន្ទីរធម្មជាតិ និងរមណីយដ្ឋានប្រាសាទកោះកេរ តាមរយៈការបោះពុម្ពប័ណ្ណផ្នត់ផ្សព្វផ្សាយ, រៀបចំវង់ទស្សនាថ្មី, ដំឡើងស្លាកសញ្ញានិងផ្ទាំងព័ត៌មាន, ពង្រឹងនិងពង្រីកការផ្សព្វផ្សាយ, រៀបចំលក្ខន្តិកៈចូលទស្សនាសម្រាប់ភ្ញៀវទេសចរណ៍, ភ្ជាប់ការទស្សនាបន្ថែមទៅតំបន់ជុំវិញ, បង្កើតបន្ថែមនូវផលិតផលទេសចរណ៍ថ្មីៗ, បង្កើតឲ្យមានផ្ទះសំណាក់ទេសចរណ៍ក្នុងតំបន់, ពង្រឹងផ្នែកគុណភាពសេវាកម្ម, រៀបចំសណ្ដាប់ធ្នាប់ និងបង្កើតអោយមានព្រឹត្តការណ៍ទេសប្រចាំឆ្នាំផងដែរ។
លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានលើកពីបញ្ហាប្រឈមផងដែរ ដោយសារ ទី1. មានបទល្មើសអាររំលំដើមឈើ ការរានដីព្រៃសាងសង់លំនៅដ្ឋាន, ពង្រីកដីដាំដំណាំក្នុងតំបន់អភិរក្ស, ការកសាងសំណង់ដោយគ្មានច្បាប់អនុញ្ញាត នៅក្នុងតំបន់រមណីយដ្ឋាននៅតែកើតមានឡើង ជាពិសេសច្រើនកើតឡើងនៅពេលយប់ និងពេលមានវិធីបុណ្យជាតិសាសនានា ទី2. រចនាសម្ព័ន្ធប្រាសាទមួយចំនួនរងការខូចខាតដោយកត្តាធម្មជាតិនៅរដូវវស្សា ទី3. កង្វះខាតមន្ត្រីជំនាញ ឆ្មាំអភិរក្ស និងពលករ ជាពិសេសរមណីយដ្ឋានប្រាសាទកោះកេរ ដែលមានប្រាសាទជាច្រើននៅមិនទាន់មានឆ្មាំប្រចាំការគ្រប់គ្រាន់ និងមិនទាន់បានថែទាំបានដិតដល់នៅឡើយ ទី4. ខ្វះមធ្យោបាយធ្វើដំណើរ (រថយន្ត ទោចក្រយានយន្ត) សម្រាប់ប្រើប្រាស់ទូទៅប្រចាំថ្ងៃ និង ទី5. ខ្វះខាតថវិកា និងសម្ភារៈបច្ចេកទេសសម្រាប់ការអនុវត្តការងារប្រចាំថ្ងៃផងដែរ៕ ដោយ / គ្រី សម្បត្តិ