ក្រសួងមហាផ្ទៃអនុញ្ញាតការហែរធម្មយាត្រាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (Video Inside)

ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យធ្វើការហែរធម្មយាត្រា ពីភ្នំពេញទៅខេត្តពោធិ៍សាត់ ដោយមានសមាជិកចូលរួម៥០នាក់។ ការអនុញ្ញាតនេះ បានធ្វើតាមលិខិតរបស់ក្រសួងមហាផ្ទៃថ្ងៃទី២៦មករាឆ្នាំ២០២៣តបតាមសំណើរបស់ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោកស្រី អ៊ុក ឆាយ៉ាវី។

យោងតាមគំរោង, ការហែរធម្មយាត្រា ដែលមនុស្សខ្លះគឺជាមនុស្សដែលមានជំនឿលើសាសនាគ្រឹស្ត នឹងគ្រោងធ្វើដំណើរចាកចេញនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់ ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។

ក្រសួងមហាផ្ទៃបានស្នើឱ្យប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនោះ ត្រូវធ្វើការសម្របសម្រួល និងសហការជាមួយរដ្ឋបាលរាជធានី និងខេត្តពាក់ព័ន្ធ ដើម្បីកំណត់អំពីទីតាំងជួបជុំ, តម្រាយផ្លូវធ្វើដំណើរឆ្លងកាត់ និងទីកន្លែងបញ្ចប់ការដង្ហែក្បួនធម្មយាត្រា ដើម្បីធានាបាននូវសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងត្រូវគោរព និងអនុវត្តនូវវិធានសុខាភិបាល ដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងនានាផងដែរ។

ads banner