ផ្ទះស្នាក់ចម្ការមួយនៅខេត្តកោះកុង ប្ដេជ្ញារួមចំណែកថែទាំបរិស្ថាន និងលើកស្ទួយជីវភាពសហគមន៍

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ជាផ្ទះស្នាក់បែបចម្ការដែលលាតសន្ធឹងលើផ្ទៃដី ធំល្វឹង ល្វើយ នៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បាន ក្លាយគោលដៅទេសចរណ៍ថ្មីមួយ និងកំពុងទាក់ទាញចំណាប់ អារម្មណ៍ពីមហាជនជាច្រើននាក់នៅលើបណ្ដាញសង្គម តាមរយៈ រូបទេសភាពស្អាតៗជុំវិញបរិវេណផ្ទះស្នាក់។

ស្មៅខៀវស្រងាត់ដែលដុះព័ទ្ធជុំវិញ ជាញឹកញយត្រូវបានអ្នកមើល ថែ កាត់តម្រឹមយ៉ាងមានរបៀបរៀបរយ។ ផ្ទះឈើប្រភេទផ្សេងៗគ្នា ត្រូវបានសាងសង់ដាច់ដោយឡែកពីគ្នា ដើម្បីទទួលភ្ញៀវទៅតាម ចំណូលចិត្តរបស់អ្នកស្នាក់នៅ។ រីឯនៅមួយជ្រុងទៀតនៃចម្ការក៏មានចិញ្ចឹមសត្វចៀមពីរបីក្បាលផងដែរ។ឯជ្រុងទៀត មានក្បូនប្ញស្សីបណ្ដែតលើទឹកព្រែកទុក សម្រាប់ ភ្ញៀវជិះលេងកម្សាន្ដ អមទៅដោយដើមឈើខ្ពស់ៗចោល ម្លប់ ត្រឈៃ ទៅដល់ភ្ញៀវប្រុសស្រីដែលអង្គុយយោលជើងលើទឹក និងជជែកគ្នាសើចក្អាកក្អាយ។

ថ្វីត្បិតថាទើបតែបង្កើតឡើងបានប្រមាណមួយឆ្នាំក្ដី ប៉ុន្តែផ្ទះស្នាក់ មួយនេះមានការទទួលស្គាល់ច្រើន ដោយហេតុថាទេសភាព ទីនោះ គឺស្អាតប្លែក។ រីឯម្ចាស់ទីតាំងផ្ទាល់ក៏ជាអ្នកស្រឡាញ់បរិស្ថាន ផង ដែរ។ ម៉្លោះហើយ រាល់ការផ្ដល់សេវាកម្មនានា ផ្ទះស្នាក់មួយនេះតែង តែផ្ដល់ជូននូវអ្វីដែលអាចប្រើប្រាស់ឡើង វិញ ដោយព្យាយាមមិន ប្រើ ប្រាស់ប្លាស្ទីកឡើយ។

អ្នកនាង ខេង ម៉ាលី ដែលជាម្ចាស់ផ្ទះស្នាក់ចម្ការព្រៃ ឬហៅជា ភាសា អង់គ្លេសថា Wild Farm បានឱ្យដឹងថា អ្នកនាងគឺជាអ្នក ចូលចិត្តការដើរព្រៃនិងឡើងភ្នំមួយរូប។អ្នកនាងមានក្ដីស្រមៃចង់ បង្កើតកន្លែងសម្រាកលំហែតូចមួយដែលមានលក្ខណៈសាមញ្ញ ហើយផ្សារភ្ជាប់នឹងធម្មជាតិ ដែលអាចផ្ដល់នូវភាពស្ងប់សុខ ដល់ ផ្លូវចិត្ត។
នៅជាប់របងរបស់ចម្ការមានបិទនូវបំរាមក្នុងការចាក់តន្ត្រីបង្កសំឡេងរំខាន និងមិនមានការលក់ជូន នូវគ្រឿងស្រវឹងជូនភ្ញៀវ នោះ ឡើយ ដែលលក្ខខណ្ឌបែបនេះ វាហាក់ប្លែកខ្លាំងពីរមណីយដ្ឋាន ភាគច្រើន។

ប៉ុន្តែទាំងអស់នេះត្រូវបានអ្នកនាង ខេង ម៉ាលី បកស្រាយថា ៖ «ដោយសារទីនេះជាតំបន់ដាច់ស្រយាល មានព្រៃភ្នំ មានទឹក វា ធ្វើឱ្យតំបន់នេះស្ងប់ស្ងាត់ល្អ ហើយសត្វស្លាបក៏ចូលចិត្តរស់ នៅ ទីនេះដែរ។ ដូច្នេះបើសិនមានសំឡេងរំខាន ភ្ញៀវនឹង លែង បាន ស្ដាប់សំឡេងសត្វយំហើយ»។ដោយសារតែអ្នកនាង ចង់ ថែរក្សា បរិស្ថានតំបន់នេះឱ្យស្រស់ស្អាតបានយូរអង្វែងទៅមុខទៀត ទើប អ្នកនាងក៏បញ្ចៀសការប្រើប្រាស់ប្លាស្ទីកគ្រប់ប្រភេទនៅទីនេះ។
ម្ចាស់ផ្ទះស្នាក់រូបនេះក៏បង្ហាញការព្រួយបារម្ភផងដែរថា អាចនឹង មិន មានភ្ញៀវ ដោយសារតែលក្ខខណ្ឌតឹងតែងរបស់ខ្លួន។ប៉ុន្តែផ្ទុយស្រឡះផ្ទះស្នាក់របស់អ្នកនាងបែរជាទទួលបានការគាំទ្រច្រើន ជាពិសេសពីអ្នកដែលស្រឡាញ់បរិស្ថានដូចគ្នា។

បើតាមការបញ្ជាក់របស់អ្នកនាង ខេង ម៉ាលី ក្នុងមួយខែ អ្នកនាង អាចទទួលបានភ្ញៀវជាចន្លោះពី ៣០ ទៅ ៥០។

ទីកម្សាន្តមួយនេះមិនត្រឹមតែរួមចំណែកថែរក្សាបរិស្ថាននោះទេ បច្ចុប្បន្នផ្ទះស្នាក់ចម្ការរមួយនេះក៏ជួយផ្ដល់ការងារ ដល់ប្រជាជន ក្នុងតំបន់ជិត ១០នាក់ ព្រមទាំងជួយគាំទ្រផលិតផលកសិកម្ម របស់ ពួកគេផងដែរ។

អ្នកនាង ខេង ម៉ាលី បាននិយាយថា៖ «បច្ចុប្បន្នយើងមាន បុគ្គលិក អចិន្ត្រៃយ៍បួននាក់ និងបណ្ដោះអាសន្នពីពីរ ទៅបីនាក់ បុគ្គលិក និងជាងធ្វើផ្ទះ ទាំងអស់គឺយើងសុទ្ធតែយកប្រជាជនក្នុងតំបន់ បើទោះជាពេលខ្លះយើងត្រូវជួបបញ្ហាប្រឈមខ្លះក៏ដោយ ព្រោះ ខ្ញុំមានបំណងចង់ផ្តល់ប្រយោជន៍ និង កម្រៃចេញពីការងារទៅ ដល់អ្នកភូមិជាចម្បង ពិសេសម្ហូបអាហារ បន្លែ ផ្លែឈើ នំ ចំណី នានាដែលជាស្នាដៃរបស់បងប្អូនប្រជាជនក្នុងសហគមន៍»។

ភ្ជាប់ទៅនឹងគោលការណ៍ថែរក្សាបរិស្ថាន រាល់ម្ហូបអាហារ ចំណីចំណុក នឹងត្រូវដាក់លើកញ្ច្រែងប្ញស្សី ការវេចខ្ចប់របស់ របរផ្សេងៗ គឺនឹងត្រូវដាក់ក្នុងថង់បរិស្ថាន។ ចំណែកឯទឹកជូន ភ្ញៀវពិសាក៏ត្រូវដាក់ក្នុងដបថ្ម។

និយាយជារួមគឺផ្ទះស្នាក់មួយនេះព្យាយាមផ្សារភ្ជាប់នឹងធម្មជាតិឱ្យបានល្អបំផុតនិងមិនផ្ដល់ ការប៉ះពាល់ទៅដល់បរិស្ថាននោះ ឡើយ ។
ដោយមើលឃើញពីសន្ទុះគាំទ្រច្រើន ជាពិសេសពីសំណាក់យុវជន អ្នកនាង ខេង ម៉ាលី បានបង្ហើប ឱ្យដឹងថា ខ្លួនមានបំណងពង្រីក សេវាកម្មនិងផ្ទះស្នាក់នៅបន្ថែមទៀត ដើម្បីឱ្យគ្រប់ទៅតាម តម្រូវ ការរបស់ភ្ញៀវ ក៏ដូចជាដើម្បីជួយបង្កើតការងារដល់សហគមន៍ កាន់ តែច្រើនផងដែរ។ម្យ៉ាងទៀតអ្នកនាង ក៏ចង់កែប្រែនូវឥរិយាបថមួយ ចំនួនរបស់អ្នកទេសចរ ដូចជាការចាក់តន្ត្រី ការច្រៀងលេង ការផឹក គ្រឿងស្រវឹង និងបោះចោលសំរាមដោយគ្មានទំនួលខុសត្រូវ៕
ដោយ៖កែវ បុស្បា

ads banner